Sponsor
Pisey

អ្នកធ្វើដំនើរនៅលើផ្លូវ Interstate 80 E ថតបានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយរបស់បុរសជិះម៉ូតូធំម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងតែម្នាក់ឯងបន្ទាប់ពីម៉ូតូរបស់លោកញ័រ និងមិនអាចគ្រប់គ្រងបាន បណ្តាលឲ្យបោកដួលអូសលើផ្លូវជាច្រើនម្រ៉ែត។ ហេតុការណ៍នេះបានកើតឡើងក្នុងទីក្រុង Sacramento រដ្ឋកាលីហ្វ័រនីញ៉ា

នារីឈ្មោះ Hoff ដែលឃើញហេតុការណ៍នេះផ្ទាល់បានប្រាប់ឲ្យដឹងថា "បុរសជិះម៉ូតូធំម្នាក់នេះគឺបានអង្រួនរកដួលជាច្រើនដងមកហើយ ប៉ុន្តែនាងមិនអាចដឹងថាហេតុអ្វីបានជាធ្វើឲ្យម៉ូតូរបស់លោកញ័រអង្រួនបែបនេះទេ។ ដោយខ្លាចថាកំហុសបានធ្លាក់ទៅលើអ្នកបើកបរដ៏ទៃមិនដឹងអី នាងបានសម្រេចចិត្តថតវីដេអូ ហើយនៅពេលដែលបុរសម្នាក់នេះដួលនាងបានទាក់ទងទៅប៉ូលីសតែម្តង។"

ក្រោយពីដួលហើយ គេឃើញមានឈាមជាច្រើនបានដាបពេញផ្ទៃមុខ និងដៃរបស់បុរសរងគ្រោះ។ ចង់ដឹងថាគ្រោះថ្នាក់នេះយ៉ាងណាសូមទស្សនាវីដេអូនេះខាងក្រោម:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor