Sponsor
Pisey

បន្ទាប់​ពី​ទទួល​បាន​លេខ​៣​ក្នុង​កា​ប្រកួត​ពាន​រង្វាន់​ Confederations Cup ​ទល់​នឹង​ មិកស៊ិក​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ព័រទុយហ្គាល់​លោក Fernando Santos​ទទូច​ថា​ ក្រុម​មួយ​នេះ​មិន​អាច​ល្អ​ជាង​នេះ​ទេ ​បើ​គ្មាន​ Ronaldo។

កីឡាករ​ពាក់​អាវ​លេខ​៧​រូប​នេះ​ បាន​ខកខាន​ចូល​រួម​ប្រកួត​ក្នុង​ជ័យជម្នះ​១​ទល់​២​ដោយ​សារ​អនុញ្ញាត​ឲ្យ​ទៅ​ជួប​កូន​របស់​ខ្លួន ​បន្ទាប់​ពី​ចាញ់​ជម្រើស​ជាតិ​ឈីលី​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដោយ​បាល់​ប៉េណាល់ទី។ 

“ ខ្ញុំ​មិន​ជឿ​ថា​ព័រទុយហ្គាល់​លេង​ល្អ ​ដោយ​គ្មាន​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​ទេ គឺ​យើង​មិន​អាច​បែង​ចែក​ឲ្យ​ដាច់​រវាង​ជម្រើស​ជាតិ​ និង​គាត់​! គាត់​នឹង​ជម្រើស​ជាតិ" គ្រូ​បង្វឹក​និយាយ​ក្នុង​បទ​សម្ភាសន៍​របស់​UEFA។

“ ល្អ​ជាង​គេ​លើក​លោក​គឺ​នៅ​តែ​ល្អ​ជាង​គេ​លើក​លោក​។ ព័រទុយហ្គាល់​នឹង​លេង​មិន​បាន​ល្អ​ទេ​បើ​គ្មាន​គាត់។ ព័រទុយហ្គាល់​មិន​គួរ​លេង​ត្រឹម​វគ្គ​នេះ​ទេ​ គឺ​គួរ​តែ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​តែ​យើង​គ្មាន​សំណាង។"

ក្រុម​ជម្រើស​ជាតិ​រាជសីហ៍​រោម​មាស​មួយ​នេះ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​លេង​នៅ​ World Cup 2018 ក្នុង​ប្រទេស​រុស្សី​ ដោយ​ឈរ​លេខ​២​ក្នុង​ពូល​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup តំបន់​អឺរ៉ុប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor