Sponsor
Pisey

គេហទំព័រ​កីឡាករ​ធំ​ជាង​គេ​មួយ​របស់​ពិភពលោក​ FourfourTwo​ បាន​ធ្វើ​ការ​សិក្សា ​និង​ជ្រើសរើស​កីឡាករ​នៅ​តំបន់​អាស៊ាន​១០​នាក់​​ ដែល​លេង​ក្នុង​តំបន់​​ហើយ​ព្យាយាម​បង្កើត​ការ​ចាប់​អារម្មណ៍​ ទៅ​ក្នុង​បាល់ទាត់​ពិភពលោក។ តាម​គេហទំព័រ​ខាង​លើ​កីឡាករ​១០​នាក់​ខាង​ក្រោម​គួរ​តែ​លេង​នៅ​លីក​ធំ​ៗ​ក្នុង​ពិភពលោកពី​ព្រោះ​លេង​នៅ​លីក​បច្ចុប្បន្ន​ល្អ​ពេក​ហើយ។

ខណៈ​ពេល ​ដែល​ការ​អភិវឌ្ឍន៍​បាល់ទាត់​បាន​រីក​រាល​ដាល​ស្ទើរ​តែ​ពេញ​តំបន់​អាស៊ីអាគ្នេយ៍​ ពិសេស​វៀតណាម ​និង​ថៃ​កំពុង​តែ​បង្កើត​កីឡាករ​វ័យ​ក្មេង​មាន​ទេពកោសល្យ​​ ហើយ​សង្ឃឹម​ថា​ពួក​គេ​ជា​គ្រាប់​ពេជ្រ​​ដែល​អាច​ទទួល​ជោគជ័យ​នៅ​ក្រៅ​ប្រទេស​​ដោយ​សារ​មាន​ពេល​វេលា​ច្រើន។

ពិសេស​ជាង​នេះ ​FFT បាន​និយាយ​ថា​​កីឡាករ​វ័យ​ក្មេង​នៅ​តំបន់​អាស៊ាន​ មាន​គុណភាព​មិន​អន់​ជាង​​កីឡាករ​លេង​ក្នុង​លីក​ល្បី​ៗ​នោះ​ទេ ​ប៉ុន្តែ​​ដោយ​សារ​កង្វះ​ខាត​ និង​ឧបសគ្គ​មួយ​ចំនួន​។ FourFourTwo បាន​ជ្រើសរើស​កីឡាករ​១០​រូប ​ដែល​លេង​ក្នុង​តំបន់​ល្អ​បំផុត​មាន​កម្រិត​ខ្ពស់​មិន​នឹក​ស្មាន​​ដល់ ​ហើយ​គួរ​តែ​ផ្សងព្រេង​រក​កន្លែង​ណា​មួយ​ដែល​ល្អ​ជាង​នេះ​បន្ថែម​ទៀត។

ក្នុង​ចំណោម​១០​នាក់​នេះ​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា ​និង​ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង​ ណុប ​តុលា​ គឺ​ជា​កីឡាករ​ម្នាក់​ដែល​មាន​ទម្រង់​លេង​ល្អ​បំផុត​ក្នុង​តំបន់​។

ឈ្មោះ៖ ណុប តុលា

ប្រទេស៖ កម្ពុជា 

ក្លឹប​បច្ចុប្បន្ន​៖​ស្វាយរៀង​អេហ្វស៊ី

តួនាទី៖ ការពារ/ប្រយុទ្ធ

អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​លោក Lee Tae-hoon បាន​និយាយ​ច្បាស់​ៗ​ក្នុង​គេហទំព័រ​ FourfourTwo ​ក្នុង​ព្រឹត្តិការណ៍ ​AFF Suzuki Cup កាល​ពី​ថ្មី​២​នេះ​ៗ​ថា​ គាត់​មាន​អារម្មណ៍​ដឹង​ថា​យ៉ាង​ហោច​ណាស់​ ក៏​មាន​កីឡាករ​៣​ទៅ​៤​នាក់​ដែល​មាន​សមត្ថភាព​ទៅ​លេង​នៅ​អឺរ៉ុប ​​ហើយ​កីឡាករ​វ័យ​២០​អាច​លេង​ក្នុង​តំបន់​ការពារ ​និង​ប្រយុទ្ធ​ផង​រូប​នេះ​មាន​សមត្ថភាព​ខ្ពស់​ជាង​គេ។

ដោយ​សារ​កម្រិត​IQ​ខ្ពស់​ក្នុង​ការ​លេង​បាល់ បាន​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ អាច​យល់​ច្បាស់​ក្នុង​ការ​លេង​ ការពារ​ផង​ ប្រយុទ្ធ​ផង​ដែល​នេះ​គឺ​ជា​លក្ខណៈ ពិសេស​របស់​ តុលា។ អនុ​ប្រធាន​ក្រុម​របស់​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ ពិត​ជា​មាន​ទេពកោសល្យ​ក្នុង​ផ្សងព្រេង​នៅ​ទី​ឆ្ងាយ​ប្រសិន​បើ​មាន​ឱកាស​។

ក្រៅ​ពី​កីឡាករ​ខាង​លើ​នៅ​មាន​៩​នាក់​ទៀត​ដែល​លេង​ល្អ​បំផុត​៖

១-KAWIN THAMSATCHANAN (ថៃ)​អ្នក​ចាំ​ទី​

២ -HASSAN SUNNY (សិង្ហបុរី)អ្នក​ចាំ​ទី

៣-TEERATHON BUNMATHAN (ថៃ) ខ្សែ​ការពារ

៤-VU VAN THANH (វៀតណាម)​ខ្សែ​ការពារ)

៥- TRISTAN DO (ថៃ)​ខ្សែ​ការពារ)

៦- NUB TOLA (កម្ពុជា) ការពារ​ប្រយុទ្ធ

៧-HARISS HARUN (សិង្ហបុរី)​ខ្សែ​បម្រើ

៨-POKKLAW ANAN (ថៃ)បម្រើ

៩-AUNG THU មីយ៉ាន់ម៉ា​(ប្រយុទ្ធ)

១០-TEERASIL DANGDA (ថៃ​)ប្រយុទ្ធ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor