
ប្រទេសស៊ីរី ចង់ឲ្យ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន សងរាល់ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកលើជនស៊ីវិលនៅស៊ីរី ដែលខុសច្បាប់។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចេញផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។
រដ្ឋាភិបាលស៊ីរី បានទទូចឲ្យអង្គការសហប្រជាជាតិថា ការវាយប្រហាររបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ទាំងនេះត្រូវតែបញ្ចប់ ហើយថាសមាជិកនៃក្រុមចម្រុះដែលមិនស្របច្បាប់នេះត្រូវតែទទួលខុសត្រូវផ្នែកនយោបាយ និងផ្លូវច្បាប់ចំពោះការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសស៊ីរី និងអីុរ៉ាក់ទាំងការទទួលខុសត្រូវចំពោះសំណងផងដែរ។ សាធារណរដ្ឋអារ៉ាប់រួម បានផ្ញើសារទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានក្រុមប្រឹក្សាសន្តិសុខ រួចរាល់ហើយ។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការដឹកនាំដោយអាមេរិក និងសម្ព័ន្ធមិត្ត ដែលមានឈ្មោះថា Inherent Resolve ដែលបានសម្លាប់ជនស៊ីវិលសរុបចំនួន ៦០៣នាក់ នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាស នៅក្នុងប្រទេសស៊ីរី និងអីុរ៉ាក់។ ក្រុមឃ្លាំមើលចក្រភពអង់គ្លេសដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី បានអះអាងថា នៅក្នុងខែមិថុនានេះ ការវាយប្រហារតាមអាកាសនេះបានសម្លាប់ជនស៊ីវិលច្រើនជាង ៧០០នាក់ នៅក្នុងទីក្រុង Raqqa៕


