នៅថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៧ វេលាម៉ោង ៧ព្រឹក បើយោងតាមគណនីយហ្វេសបុករបស់ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម គឺព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បានបង្ហោះសារមួយក្រោយពីព្រះអង្គបានជួបរឿងអាក្រក់មួយ ដោយព្រះអង្គបានសរសេរថា:
ឡានអាត្មាត្រូវបានជនទុច្ចរិតមិនស្គល់មុខគប់បង្កឱ្យបែកកញ្ចក់ខាងស្ដាំផ្នែកកណ្ដាលនៃឡាន។ នៅក្នុងហេតុការនោះមិនបានធ្វើឱ្យមានព្រះសង្ឃរងគ្រោះនោះទេ។ ហើយហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២៣ នាទីយប់ គឺបានកើតឡើង នៅជិតវត្តសិរីពោធិព្រឹក្ស ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ហេតុនេះបានកើតឡើងក្រោយពេលដែលក្រុមការងារបណ្ដាញព្រះឯករាជ្យដើម្បីយុត្តិធម៌សង្គមបាននិមន្តចុះពន្យល់ញាតិញោមឱ្យរួមគ្នាការពាររូបបដិមាបូរាណ មួយរូបនៅ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ករណីនេះអាត្មាសន្និដ្ឋានលើសកម្មភាពនេះដូចខាងក្រោម៖
១) ពួកអ្នកធ្វើសកម្មភាពនេះគឺធ្វើឡើងក្នុងបំណងអាក្រក់
២) បង្កអសន្តិសុខដល់អាត្មាភាពប៊ុត ប៊ុនតិញ និងក្រុមការងារដែលសកម្ម និងកិច្ចការ សង្គម បរិស្ថាន និងព្រៃឈើ
៣) បំភ័យដល់ក្រុមការងារ ដែលជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ សង្គម ឱ្យឈប់ចូលរួមការងារ
៤) សកម្មភាពទុច្ចរិតនេះមានការជាប់ទាក់ទងជាមួយនយោបាយ
៥) ប៉ុនប៉ងបំបាត់សម្លេងអាត្មាភាពប៊ុត ប៊ុនតិញ។
ពាក់ពន្ធនិងសន្តិផ្ទាល់ខ្លួនរបស់អាត្មាភាព ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលទាំងស្រុង។ រាល់ការប៉ះពាល់អ្វីមួយដល់អាត្មាសមត្ថកិច្ចរបស់រដ្ឋជាអ្នកទទួលខុសត្រូវ។
Source: But Buntenh
