Sponsor
Pisey

ទីភ្នាក់ងារ​ការពារ​មីស៊ីល របស់​សហរដ្ឋអាមេរិក​ (MDA) បាន​បង្ហាញ​ពី​រូបភាព និង​ខ្សែវីដេអូ​ ដ៏​គួរ​ឲ្យ​កត់​សំគាល់​មួយ​ ដែល​ខ្លួន​បាន​ធ្វើ​សាកល្បង​ប្រព័ន្ធ​ការពារ​ THAAD ​បាញ់​ទម្លាក់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​​ (IRBM)​ កាល​ថ្ងៃ​អង្គារ​ ដើម្បី​ឆ្លើយតប​ទីក្រុង​ព្យុងយ៉ាង​ ខណៈ​ភាគី​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​សភាព​តានតឹង​ខ្ពស់​ទម្រង់។

ទីភ្នាក់ងារ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ "ការ​ធ្វើតេស្ត​នេះ​ គឺ​ដោយ​ប្រើ​យន្តហោះ​ប្រយុទ្ធ​ C-17​ របស់​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​បាញ់​មីស៊ីល​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ភាគ​ខាងជើង​កោះ​ហាវ៉ៃ ភ្លាមៗ​នោះ​ត្រូវ​បាន​ប្រព័ន្ធ​ THAAD​ បាញ់​កម្ទេច ទម្លាក់​ចោល​យ៉ាង​មាន​ប្រសិទ្ធភាព​ ដែល​បញ្ជាក់​ថា​រាល់​មីស៊ីល របស់​កូរ៉េខាងជើង​ គឺ​មិន​អាច​គេច​ផុត​ពី​រ៉ាដា​របស់​ប្រព័ន្ធ​ខែល​ការពារ​ដែន​អាកាស​នេះ​ឡើយ"​។ 

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់ ​MDA សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ហើយ​ដើម្បី​ឆ្លើយតប​ការ​គំរាមកំហែង​របស់​មេដឹកនាំ​លោក​ គីម ជុងអ៊ុន​ ក៏ដូចជា​ទទួល​​ស្វាគមន៍​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង ​ខណៈ​ដែល​​ប្រធានាធិបតី​ ​កូរ៉េខាងត្បូង ​លោក ​Moon Jae-in អះអាង​ថា ប្រព័ន្ធ THAAD ​បាន​បន្ត​ដាក់​ពង្រាយ​តាំង​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្ដា​ សប្ដាហ៍​មុន​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor