Sponsor
Pisey

បណ្តាញសង្គម៖ គាត់តែងទន្ទឹងរងចាំចូលរួមអបអរសាទរក្នុងថ្ងៃពិសេសដែលកូនស្រីទទួលសញ្ញាប័ត្រមហាវិទ្យាល័យ។ ប៉ុន្តែរឿងនេះត្រូវខកខានព្រោះគាត់ធ្លាក់ខ្លួនឈឺ។ ជាអកុសលឪពុករបស់Christine Jastine Jasmin Samante Edrozoបានលាចាកលោកចោលនាង ហើយម្តាយក៏ធ្លាក់ខ្លួនឈឺដោយសារជម្ងឺមហារីកទៀត។

ខាងសាកលវិទ្យាល័យតម្រូវអោយនិសិ្សតទាំងអស់ប្រគល់ឯកសណ្ឋានទទួលសញ្ញាប័ត្រមកសាកលវិទ្យាល័យវិញបន្ទាប់ពីចប់កម្មវិធីប្រគល់សញ្ញាប័ត្រ។ ប៉ុន្តែChristineមិនបានប្រគល់អោយសាលាវិញភ្លាមទេ។ បន្ទាប់ពីកម្មវិធីប្រគល់សញ្ញាប័ត្រចប់ នាងនៅតែស្លៀកឈុតនេះដដែលហើយធ្វើដំណើរទៅមន្ទីរពេទ្យGeneral Hospitalក្នុងប្រទេសហ្វីលីពីន ដើម្បីធ្វើអោយម្តាយរបស់នាងសប្បាយចិត្ត។

Christineបានថតរូបជាមួយម្តាយរួចបង្ហោះក្នុងគណនីហ្វេសប៊ុករបស់នាង។ នាងក៏មិនភ្លេចអរគុណសន្តិសុខមន្ទីរពេទ្យដែលអនុញ្ញាតអោយនាងចូលនិងចំណាយពេលជាច្រើនម៉ោងនៅទីនោះ។ Christineបានសរសេររៀបរាប់ពីដួងចិត្តស្មោះដែលមានចំពោះម្តាយនៅក្នុងបណ្តាញហ្វេសប៊ុក។ នាងសង្ឃឹមថាម្តាយរបស់នាងនិងរឹងមាំក្នុងការតស៊ូនិងជម្ងឺមហារីកហើយនៅរងចាំមើលនាងជោគជ័យបន្តទៅទៀត។

ជាអកុសលក្រោយមកពីរបីថ្ងៃម្តាយរបស់នាងក៏ស្លាប់។ ម្តាយរបស់នាងទៅចោលនាងជារៀងរហូតដោយគ្មានថ្ងៃវិលវិញ។ ប៉ុន្តែគាត់ទៅដោយរីករាយនិងស្ងប់ចិត្តព្រោះគាត់បានឃើញកូនស្រីស្លៀកឈុតទទួលសញ្ញាប័ត្រជាលើកចុងក្រោយមុននិងស្លាប់៕ អត្ថបទ៖ Khmer5 News

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor