សិល្បៈ ៖ តារាសម្ដែង គង់ ច័ន្ទស្រីមុំ បានចាប់ផ្ដើមលក់សំលៀកបំពាក់មានរយៈពេល២ថ្ងៃមកហើយ ក្នុងគោលបំណងយកថវិកាជូន មន្ទីរពេទ្យគន្ធបុប្ផា និងកុមារៗ ផងដែរ។ មុននេះបន្តិចអ្នកនាងបានចេញសារថា "ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងខ្ញុំ ដូច្នេះនាងខ្ញុំនិងយកថវិកាដែលលក់សំលៀកបំពាក់បាន យកទៅជូនមន្ទីរពេទ្យគន្ធបុប្ផាថវិកាដែលទទួលបានពីការលក់សំលៀកបំពាក់របស់នាងខ្ញុំរយៈពេល2ថ្ងៃនេះសរុបបានទាំងអស់
១២ ៧៧៧ ០០០ រៀលដូច្នេះនាងខ្ញុំបានបែងចែកថវិកានេះជា2ចំណែក
-សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៧ ៧៧០ ០០០៛
-ចំពោះចំណែកដែលនៅសល់នាងខ្ញុំនិងយកទៅផ្ដល់ជូនកុមារ ៗ ដែលខ្វះខាតសម្ភារសិក្សា"។
