Sponsor
Pisey

សិល្បៈ ៖ តារា​សម្ដែង ​និង​ម៉ូដែល​កញ្ញា​ ខេខេ ​ទើប​តែ​ចូល​ប្រឡូក​អាជីព​សិល្បៈ​បាន​រយៈពេល​ពីរ​ឆ្នាំ​ទេ​ ប៉ុន្តែ​ប្រិយភាព​តារា​ស្រី​រូប​ស្រស់​ម្នាក់​នេះ​កំពុង​វាទ​យក​ទីផ្សារ​សម្ដែង​ឈុត​ស្រើបស្រាល​ផ្អើល​អស់​អ្នក​ដឹកនាំ​សម្ដែង​ក្នុង​ស្រុក​ទៅ​ហើយ។​ ​ភាព​ជោគជ័យ​នេះ​មិនមែន​បាន​មក​ដោយ​ងាយ​នោះ​ទេ ​គឺ​បាន​ឆ្លងកាត់​ការ​រិះរក​វិធីសាស្ត្រ​សម្ដែង​អស់​ពីរ​ឆ្នាំ​មក​ហើយ។​ ជា​មួយ​គ្នា​នេះ​កញ្ញា​ ក៏​បាន​បញ្ជាក់​ប្រាប់​គន្លឹះ​ថត​ឈុត​ទាំង​នេះ​ទុក​ជា​បទពិសោធន៍ ​និង​ឲ្យ​អ្នក​គាំទ្រ​ស្ដាប់​កំដរ​អារម្មណ៍​ផង​ដែរ​។

ពេល​ផ្ដល់​បទសម្ភាសន៍​ជា​មួយ​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​វេបសាយ ​Kqube.net​ តារា​សម្ដែង​បង្ហាញ​វត្តមាន​ច្រើន​ក្នុង​ឈុត​ស្នេហា​ស្រើបស្រាល​កញ្ញា​ ខេខេ ​បាន​ប្រាប់​ថា ​ការ​ឈាន​ជើង​ចូល​សិល្បៈ​ដំបូង​ឡើយ​នាង​ចង់​សម្ដែង​ជា​តួ​កាច​​ ប៉ុន្តែ​ពេល​ជ្រើសរើស​តួ​ម្ដង​ៗ​អ្នក​ដឹកនាំ​គ្រប់​រូប​តែ​បាន​ Comment ​ថា ទម្រង់​មុខ​នាង​ថត​មិន​ស៊ី​ទេ​តួ​កាច​ គឺ​ស៊ី​តែ​តួ​សិចស៊ី ​និង​ឈុត​ស្នេហា ​រួច​គេ​ក៏​រុញ​នាង​ទៅ​សម្ដែង​តួ​បែប​នេះ​តែម្ដង​។

កញ្ញា​បន្ត​ថា​ ដំបូង​ឡើយ​នាង​មិន​ចេះ​សម្ដែង​ទេ​ ព្រោះ​អៀន​ខ្មាស​ច្រើន​ គឺ​ថត​មិន​ចូល​តួ​ឡើយ ​ធ្វើ​ឲ្យ​នាង​ត្រូវ​មាត់​អ្នក​ដឹក​នាំ​មិន​តិច​ទេ ​រហូត​នាង​រក​បោះបង់​អាជីព​នេះ​ថែម​ទៀត​ផង​ ប៉ុន្តែ​ក្រោយ​ពី​គិត​ខ្លាច​ខ្មាស​គេ​ចូល​ហើយ​មិនទាន់​មាន​កេរ្តិ៍ឈ្មោះ​ផង​ក៏​បាត់​មុខ​ទៅ​វិញ​ នាង​ក៏​រិះរក​វិធីសាស្ត្រ​ និង​ដាក់​ចិត្ត​សម្ដែង​ឈុត​ស្នេហា​រហូត​ទាល់​តែ​បាន​ល្អ​ និង​ល្បី​ឈ្មោះ​មក​ដល់​សព្វ​ថ្ងៃ​។

ខេខេ ​ "ចា៎ ​បង​សព្វ​ថ្ងៃ​ខ្ញុំ​ហ៊ាន​ទទួល​ថត​គ្រប់​ឈុត​ស្នេហា​ទាំង​អស់ ​លើក​លែង​តែ​ឈុត​ថត​លើ​គ្រែ​ស្រស់​ៗ​តែម្ដង​ទើប​ខ្ញុំ​មិន​ហ៊ាន​ តែ​បើ​ថា​ត្រឹម​ឈុត​ថើប​ ស្ទាប់​អង្អែល ​គឺ​មិន​ជា​បញ្ហា​ទេ​ ព្រោះ​ខ្ញុំ​ធ្លាប់​ថត​ឈុត​បែប​នេះ​ជា​មួយ​តួ​ប្រុស​ជាង​១០​នាក់​មក​ហើយ ​គឺ​ថត​បាន​ល្អ​អ្នក​ដឹក​នាំ​ពេញ​ចិត្ត​​តែម្ដង​"

តារា​ស្រី​រូប​នេះ​បន្ត​ប្រាប់​ពី​គន្លឹះ​ពិសេស​ក្នុង​ការ​សម្ដែង​ឈុត​ស្នេហា​ដែរ​ថា ​"ការ​សម្ដែង​ឈុត​ស្នេហា​ឲ្យ​បាន​ល្អ​មិន​ជា​ងាយ​ស្រួល​ទេ​  ​គឺ​ខ្ញុំ​ត្រូវ​ដាក់​អារម្មណ៍​ឲ្យ​ដូច​ដៃ​គូ​មែនទែន​អ៊ីចឹង​ "។ ជា​មួយ​គ្នា​នេះ​ ខេខេ ​ក៏​បាន​បញ្ជាក់​អារម្មណ៍​ពិត​ពេល​សម្ដែង​ដែរ​ថា ​"បង​អើយ​ !ពេល​សម្ដែង​ម្ដង​ៗ​ខ្ញុំ​ស្រៀវ​ណាស់ ​ដូច​បង​ដឹង​ស្រាប់​ហើយ​ស្រី​ និង​ប្រុស​ពេល​នៅ​ជិត​គ្នា​ ហើយ​ស្ទាប់​អង្អែល​ចឹង​ទៀត​ គឺ​ពិបាក​និយាយ​ណាស់...។ ​តែ​ពេល​សម្ដែង​ហើយ​ខ្ញុំ​មិន​ដែល​ហ៊ាន​មើល​វីដេអូ​ដែល​ខ្លួន​សម្ដែង​ទេ​ គឺ​អៀន​ខ្លួន​ណាស់ "៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor