Sponsor
Pisey

សាហាវ​ណាស់! ពួក​ជ្រុល​និយម ​ISIS ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង​ម៉ូស៊ូល​ ប្រទេស​ស៊ីរី ​នៅ​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​នេះ​ត្រូវ​បាន​សារព័ត៌មាន​អង់គ្លេស​ចុះផ្សាយ​ថា​ ពួកគេ​បាន​ប្រើ​ទាហាន​វ័យក្មេង​របស់​ខ្លួន​កាត់​ក្បាល​អ្នកទោស រួច​ថែម​ទាំង​បាន​ថត​ជា​ខ្សែ​វីដេអូ​បង្ហោះ​ទៀត​ផង។

ទាហាន​វ័យក្មេង​ ក្រុម​ jihadis​ អាច​សម្លាប់​មនុស្ស​ក្នុង​ភ្លុក​ឈាម​ដោយ​ទំនង​ជា​គ្មាន​ការ​ញញើត​ដៃ ឬ​ភ័យខ្លាច​អ្វី​ឡើយ​ ខណៈ​ដែល​អ្នកទោស​ជាច្រើន​នាក់​ត្រូវ​បាន​ពួកគេ​កាត់​ក្បាល​​យ៉ាង​សាហាវ​ព្រៃផ្សៃ​នៅ​ចំពោះ​មុខ​។ ប្រភព​ដដែល​បន្ថែម​ថា ក្មេង​ៗ​ទាំង​នោះ​គេ​ជឿជាក់​ថា ​មក​ពី ​អុីរ៉ង់ ​រុស្ស៊ី​ និង ​ទួរគី។​  

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ខ្សែ​វីដេអូ​ដ៏​រន្ធត់​នោះ​ កុមារ​ជនជាតិ​រុស្ស៊ី​ដែល​ប្រាប់​ឈ្មោះ​ថា​ Khattab ar-Rusi បាន​និយាយ​ចំអក​ឡ​ឡើយ​ និង​ប្រមាថ​យ៉ាង​ខ្លាំង​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ ចំពោះ​ការ​លូក​ដៃ​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​ប្រឆាំង​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​ស៊ីរី៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor