Sponsor
Pisey

បរទេស៖ ការកកស្ទះចរាចរធ្វើអោយយើងធុញទ្រាន់ក្នុងជីវិតរាល់ថ្ងៃ។ តើមានន័យថាត្រូវចំណាយពេលដ៏មានតម្លៃរបស់យើងមកអង្គុយរងចាំលើដងផ្លូវបែបនេះឬ?

ដើម្បីជៀសវាងអារម្មណ៍ធុញទ្រាន់ទាំងនេះទើបបុរសជនជាតិអាឡឺម៉ង់ម្នាក់សុខចិត្តហែលទឹកទៅធ្វើការជំនួសការបើកឡាន ជិះតាក់ស៊ី ឬ ជិះរថយន្តក្រុង។ Benjamin David រស់នៅក្រុងMunich ប្រទេសអាឡឺម៉ង់  គាត់តែងហែលទឹកពីរគីឡូម៉ែត្រកាត់ទន្លេ Isar ទៅធ្វើការរាល់ព្រឹកព្រោះគាត់ស្អប់ការកកស្ទះចរាចរ។

Benjaminនិយាយថា៖ " ចរាចរក្នុងតំបន់នេះមានភាពអ៊ូអរជាខ្លាំង ពេលដែលខ្ញុំហែលទឹកទៅធ្វើការវាធ្វើអោយខ្ញុំចំណាយពេលតិចហើយក៏មានអារម្មណ៍សប្បាយផងដែរ "។ ចុះសំលៀកបំពាក់ធ្វើការនិងសម្ភារៈផ្សេងៗវិញ តើ Benjaminយកទៅដោយរបៀបណា? Benjamin បន្តថា៖ "Laptop ខោអាវ ស្បែកជើង ខ្ញុំដាក់ក្នុងកាបូបមិនជ្រាបទឹកហើយស្ពាយពីក្រោយខ្នង។ កាបូបមិនជ្រាបទឹកដែលដាក់សម្ភារៈខាងក្នុងបែបនេះ វាជួយអោយខ្ញុំអណ្តែតលើទឹក។ ខ្ញុំតែងតាមដាននិងត្រួតពិនិត្យមើលពីជម្រៅទឹក សីតុណ្ហភាព និង ល្បឿនទឹកហូរ។ ពេលខ្ញុំទៅដល់កន្លែងធ្វើការក្នុងសំលៀកបំពាក់ហែលទឹក មិត្តរួមការងាររបស់ខ្ញុំញញឹមស្វាគមខ្ញុំជានិច្ច។ "

ក្រុមអ្នកនិយមប្រើអ៊ីនធឺណិតក្នុងប្រទេសម៉ាឡេស៊ីមានការចាប់អារម្មណ៍ជាខ្លាំងចំពោះវិធីដែល Benjaminបានអនុវត្ត។ ពួកគេគិតថាវាអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន។ ប៉ុន្តែក៏មានមតិខ្លះទៀតលើកឡើងថា៖ " យើងមិនអាចធ្វើបែបនេះរាល់ថ្ងៃទេ ព្រោះទឹកទន្លេមិនស្អាតហើយសំបូរដោយសារធាតុពុលទៀតផង។ " អត្ថបទ៖ Khmer5 News

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor