
បន្ទាប់ពីមានការប្រកាសថា ទំព័រ Facebook របស់ការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ជាទំព័រ Facebook ក្លែងក្លាយ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំ(ផែង វណ្ណះ) នឹងចាប់ផ្ដើម unlike គ្រប់ទំព័រ Facebook របស់អង្គភាពកងកម្លាំង ឬ ស្ថាប័នរដ្ឋ ទាំងអស់ចោលតែម្ដង ព្រោះដើម្បីចៀសវាងខ្លាចប៉ះ ទំព័រ Facebook ក្លែងក្លាយ ។ ខ្ញុំគាំទ្រ like តែទំព័រ Facebook របស់បុគ្គលថ្នាក់ដឹកនាំដែលខ្ញុំបានដឹងច្បាស់ថា ជាទំព័រ Facebook ផ្លូវការតែប៉ុណ្ណោះ ។
ពីរថ្ងៃមុនលោក ចាន់ វាសនា មន្ត្រីចរាចររាជធានី បានប្រមាថថាខ្ញុំគឺជាឆ្កែទាំងឪទាំងកូន ដោយខ្ញុំបិទកញ្ចក់ខ្មៅ ខុសច្បាប់ ។ ថ្ងៃនេះខ្ញុំបានបកកញ្ចក់ចេញហើយដើម្បីអោយត្រូវ ច្បាប់វិញ ហើយបានក្លាយជាមនុស្សនឹងគេវិញដែរ ។ អរគុណច្រើនលោក ចាន់ វាសនា ដែលបានប្រមាថ ។
អ្នកមានរថយន្តបិទកញ្ចក់ខ្មៅគួរប្រញាប់ទៅបកបន្ទាន់ផង ប្រយ័ត្នលោក ចាន់ វាសនា ដៀលថាជាឆ្កែ ជាពិសេស ឡាននៅស្នងការក្រុងបិតកញ្ចក់ខ្មៅច្រើនណាស់ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាពិសេសការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ពិតជា មានសំណាងណាស់ដែលមានមន្ត្រីល្អៗដូចលោក ចាន់ វាសនា ។
សូមជូនពរលោក ចាន់ វាសនា ធ្វើការឡើងសក្តិអោយបានកាន់តែខ្ពស់ព្រោះលោកបំរើមេបានល្អ ៕ ដកស្រង់ពី ហ្វេសប៊ុក ផែង វណ្ណះ



