Sponsor
Pisey

កំពង់ចាមៈ កាលពី​វេលា​ម៉ោង៨និង៣០នាទី​ព្រឹក​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ត្រី​ម្នាក់ បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូឌុប​ក្មួយ​ស្រី​អាយុ៤ឆ្នាំ ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​ប​ង្គោ​លសុវត្ថិភាព​នៅតាម​ចិញ្ចើមផ្លូវ ដោយ​បុក​បង្គោល​សុវត្ថិភាព នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦ ស្ថិតក្នុង​ភូមិ​ជាលា ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម។

មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ តាកែវ 1E-5668 ដោយមាន​ឌុប​ក្មេងស្រី​ម្នាក់ ដំណើរ​ទិសដៅ​ពី​កំពង់ចាម​ឆ្ពោះទៅ​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ មិនដឹង​យ៉ាង​មិច ម៉ូតូ​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​សុវត្ថិភាព​តាម​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​ស្ត្រី​អ្នក​ឌុប​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ ចំណែក​ក្មេងស្រី​នៅ​ខាងក្រោយ​មិន​រងរបួស​នោះទេ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​ដល់ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អោក សារុន ភេទ​ស្រី អាយុ៣៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្បាល់ ឃុំ​សូរ​សែន្យ ស្រុក​ពៃ​ឈរ ខេត្តកំពង់ចាម (ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ)។ ចំណែក​ក្មួយ​ស្រី ឈ្មោះ​ហ័ង ជី​ញ ជី​ញ អាយុ៤ឆ្នាំ (គ្មាន​របួស) ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor