តារាកំប្លែង និងតារាចម្រៀង ក៍ដូចជាតារាសម្ដែង កំពុងមានប្រជាប្រិយភាព លោក ចែម ច័ន្ទតារា ហៅ ពែកមី បានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក របស់លោក ដោយរំលឹកនូវអនុស្សាវរីយ៍ ចាស់ កាលរស់នៅបន្ទប់ជួល ដ៍កម្សត់កម្រ ជាមួយប្រពន្ធ និងបានរៀបរាប់នូវភាពលី្វងជូរចត់ ប្រាប់កូនៗ និងបងប្អូនដែលជាគាំទ្រ។
នេះជាការរៀបរាប់របស់លោក៖ ថ្ងៃនេះទំនេរ នាំកូនមកមើលកន្លែងដែលខ្ញុំ និងប្រពន្ធធ្លាប់រស់នៅ កាលពីធ្វើណង់ និងធ្វើការរោងចក្រ។

