Sponsor
Pisey

ស្នងការ​ប៉ូលិស​ក្រុង​សហរដ្ឋ​អាមេរិក​លោក​ William McManus​ បាន​និយាយ​ប្រាប់​ សារព័ត៌មាន​ CNN​ ថា​ មាន​ហេតុការណ៍​ដឹកជញ្ជូនជនភៀសខ្លួន​​ម៉ិកស៊ីកូ​​​​​ តាម​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​ ដែល​​បើក​ចេញ​ពី​ព្រំដែន​ ម៉ិកស៊ីកូ​ មក​ទី​ក្រុង​ សាន់អាន់តូនីអូ​ (San Antonio)​ រដ្ឋ​ តិចសាស​ (Texas) ប្រទេស​អាមេរិក​។ 

ជនភៀសខ្លួន​ម៉ិកស៊ីកូ​ ៩នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់​ កាល​ពី​ថ្ងៃ​អាទិត្យ​ ខែ​កក្កដា​ បន្ទាប់​ពី​ត្រូវ​បាន​គេ​ដាក់​ក្នុង​ឡាន​ដឹក​ទំនិញ​មួយ​គ្រឿង​ ដែល​គេ​រក​ឃើញ​នៅ​ក្នុង​កន្លែង​ចត​យាន​យន្ត​ Walmart​ នៅ​រដ្ឋ​ តិចសាស់​ និង​៣០នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ក្រោយ​ពេល​កើត​ហេតុការណ៍​។ មេបញ្ជាការ​មន្ត្រី​អគ្គីភ័យ​អាមេរិក​លោក​ Charles Hood​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មនុស្ស​ចំនួន​ ១៧នាក់​ ដែល​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​តាម​តំបន់​ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ ដោយ​សារ​ទទួល​រង​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ និង​កង្វះ​ជាតិ​ទឹក​។

ក្នុង​ហេតុការណ៍​ខាង​លើ​ ស្នងការ​ប៉ូលិស​ក្រុង​ បាន​ប្រាប់​ទៀត​ថា​ ជនភៀសខ្លួន​ស្លាប់​ភាគ​ច្រើន​ គឺ​ជា​មនុស្ស​ពេញវ័យ​ និង​កូន​សិស្ស​ ២នាក់​។ ជុំវិញ​រឿង​នេះ​ អាជ្ញាធរ​មិន​បាន​បញ្ចេញ​ឈ្មោះ​ជនរងគ្រោះ ​ឬ​អត្ត​សញ្ជាតិ​ ដល់​អ្នកសារព័ត៌មាន​នោះ​ទេ​ គ្រាន់​តែ​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​ពួក​គេ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor