Sponsor
Pisey

ប្រទេសចិន: បើយោងតាមសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសចិន បានឲ្យដឹងថា កាលពីដើមសប្តាហ៍នេះ មានអគី្គភ័យមួយបានកើតឡើងក្នុង ទីក្រុងឆាងស៊ូ នៅក្នុងកន្លែងសា្នក់នៅមួយសម្រាប់បុគ្គលិកភោជនីយដ្ឋាន ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន២២នាក់ និងរងរបួសធ្ងន់និង ស្រាល ៣នាក់ផេ្សងទៀត ។

បើនិយាយពីដើមហេតុដែលបណ្តាលឲ្យមានអគី្គភ័យនេះកើតមានឡើងគឺពិតជាសាហាវព្រៃផ្សៃ ដោយប៉ូលីសបានស្រាវជ្រោវឃើញថា ទ្វារទាំងអស់នៃកន្លែងស្នាក់នៅ គឺត្រូវបានបិទនិងចាក់សោរពីខាងក្រៅទាំងអស់ និងបានរកឃើញ ធុងប្រេងសាំងជាច្រើន នៅកន្លែងកើតហេតុផ្ទាល់ ។ ទាំងនេះអាចសនិ្នដ្ឋានបានថា គឺជាបំណងសម្លាប់១០០ភាគរយ ។

តាមការឆែកមើលកាមេរ៉ាសុវតិ្ថភាពវិញ គេបានពិនិត្យឃើញជនសង្ស័យជាបុរសម្នាក់ ហើយក៏កំពុងសិ្ថតនៅក្រោមការឃាត់ខ្លួនផងដែរ ។

Source: nytimes

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor