សិល្បៈ ៖ កាន់តែដុតអារម្មណ៍ហ្មង Full MV "មេឃកំពុងភ្លៀងហើយ" Hak Record ។ ពេលផលិតកម្ម ថោន បានចេញ Trailer MV "មេឃកំពុងភ្លៀងហើយ" របស់តារាចម្រៀងថ្មីលោក Hak Record កាលពីពេលថ្មីៗបានធ្វើឲ្យយុវវ័យជាច្រើនគាំទ្រ និងរង់ចាំទស្សនា Full MV បញ្ចប់សាច់រឿងស្នេហា ដ៏គួរឲ្យអាណិត ខណៈដែលពួកគេទើបតែបង្កើតមនោសញ្ចេតនាមិនទាន់បានប៉ុន្មានផង ខាងស្រីក៏ត្រូវស្លាប់ដោយសារជំងឺមហារីកគ្រាប់ឈាម ។
Full MV បទ "មេឃកំពុងភ្លៀងហើយ" នេះទើបតែចេញនៅលើ Page Official Town Production បានរយៈពេល១៣ម៉ោងទេ តែទទួលបានការគាំទ្រច្រើនមានចំនួនអ្នកចូលទស្សនារហូតដល់ 121K Viewsនិងមានអ្នកចែកចាយបន្តចំនួន 8.6K Shares តួលេខខាងលើ Kqube.netដកស្រង់ត្រឹមម៉ោង ៨:៣០ព្រឹកនេះ៕



