Sponsor
Pisey

កុមារា ហ៊ឺទៀង គីមហុង អាយុ៧ឆ្នាំ សព្វថ្ងៃរៀននៅថ្នាក់ទី៦ក សាលា បឋមសិក្សាអនុវត្តទីរួមខេត្តតាកែវ  មានសមត្ថភាពពិសេសពីកំណើត គឺមានមិនច្រើនទេ ក្នុងប្រទេសកម្ពុជាយើង

ខ្ញុំបានជួបក្មួយប្រុសជាលើកទី២ហើយ។ គីមហុង កើតមកមាន សមត្ថភាពពិសេស គឺអាចអានអក្សរបានតាំងពីអាយុជាង២ឆ្នាំ ដែលពលេនោះគឺបានអានសារថ្វាយ ព្រះពរព្រះមហាក្សត្រ និងសារជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី។ សព្វថ្ងៃក្មួយប្រុសចូលចិត្តមុខ វិជ្ជាគណិតវិទ្យា។ គឺប្អូនចូលចិត្តធ្វើលំហាត់ថ្នាក់ខ្ពស់ៗគឺចាប់ពីទី ៧ដល់ទី១២។ ម្សិលមិញខ្ញុំបានអោយ សាកល្បងធ្វើលំហាត់ គឺក្មួយប្រុសធ្វើបានល្អ ហើយថែមចុងក្រោយវិញ្ញាសារប្រឡងបាក់ឌុប២០១៥ ក៏ក្មួយធ្វើបាន។

សមត្ថភាពខួរក្បាលក្មួយគឺពិតជាអំណោយផលពីធម្មជាតិ ដែលមានចំនួនតិចតួចបំផុតនៅប្រទេស កម្ពុជាយើង។ ឪពុកម្តាយ គីមហ៊ុង បានប្រាប់ថា កូនគាត់ចូលចិត្តគណិតវិទ្យាខ្លាំងណាស់ គឺក្មួយមើល សៀវភៅហើយរៀនធ្វើដោយខ្លួនឯងតែម្តង។

ខ្ញុំបានសួរ អំពីគោលបំណងចង់ធ្វើអ្វីទៅថ្ងៃក្រោយ ក្មួយប្រុសឆ្លើយថា “ចង់ធ្វើជាអ្នកវិទ្យាសាស្រ្ត”។ ក្នុងផ្ទះក្មួយ គឺមានព្យួររូបខ្ញុំថតជាមួយក្មួយកាលពីជួបលើកមុន (ប្រហែលជាក្មួយគិតថា ខ្ញុំពេញចិត្ត សមត្ថភាព និងបានលើកទឹកចិត្តគាត់អោយខំរៀនហើយមើលទៅ)។ ក្មួយប្រុសក៏មាន Facebook Account ហើយ Chat មកលេងខ្ញុំជារឿយៗ។ ក្រៅពីគណិតវិទ្យា ក្មួយគីមហុង ចេះប្រើប្រាស់ Computer និងចេះភាសា English បានថែមទៀត។ កុមារនេះគឺត្រូវការការយកចិត្តទុកដាក់ពិសេស។ ខ្ញុំមានជំនឿថា ក្មយយគឹមហុង គឺជាធនធានអ្នកប្រាជ្ញរបស់កម្ពុជាទៅថ្ងៃអនាគត និងក៏ជាធនធានមនុស្ស ជាតិផងដែរ។ យើងត្រូវតែចូលរួមគាំពារយកចិត្តទុកដាក់ថែរក្សាដើម្បីអោយក្មួយមានឱកាសសិក្សា រៀន សូត្រមិនអោយខ្វះខាតអ្វីឡើយ។

អរគុណឪពុកម្តាយ ក្រុមគ្រួសារ និងលោកគ្រូអ្នគ្រូទាំងអស់ ដែលបានយកចិត្តទុកដាក់មើលថែ អប់រំនិងបណ្តុះបណ្តាលក្មួយប្រុសដោយមិនធ្វេសប្រហែស។ ជូនពរក្មួយប្រុសសែនឆ្លាតទទួលបាន ជោគជ័យក្នុងជីវិត និងដើម្បីមោទនៈភាពនៃធនធានមនុស្សដ៏កម្របំផុតរបស់កម្ពុជា៕

យើងចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង ជាពិសេសចូលរួមលើកទឹកចិត្តកុមារ​អោយខិតខំរៀនសូត្រនិងធ្វើអំពើល្អ។

មើលក្មួយប្រុស ហ៊ី ទៀងគីមហុង អាយុ៧ឆ្នាំ ធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី១២
-ក្មួយប្រុសចង់ធ្វើអីពេលធំឡើង : ជាអ្នកវិទ្យាសាស្រ្ត
-ក្មួយចូលចិត្តរៀនអ្វីទៀតក្រៅពីគណិតវិទ្យា : ភាសាអង់គ្លេស និង Computer

យើងចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង

ទស្សនាវីដេអូប្អូនកាលពីតូច

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor