Sponsor
Pisey

យោងតាមការចុះផ្សាយក្នុងបណ្តាញសារព័ត៌មាន Daily Mail បានបង្ហាញពីការដាក់ទោសលើជនបំពានច្បាប់ ដោយពួកគេរងការវាយនឹង ដំបងឬស្សីតូចជាងម្រាមដៃ ចំពោះមុខមហាជនរាប់រយអ្នកក្នុងទីសាធារណៈ។ គួរបញ្ជាក់ផងដែលថាច្បាប់នេះមានឈ្មោះថា "Sharia" ហើយវាគឺជាច្បាប់ដែលអនុវត្តន៍ និងទទួលស្គាល់ក្នុងស្រុក Aceh តែមួយគត់ នៃប្រទេសឥណ្ឌូនេស៊ី។

យ៉ាងហោចណាស់មានស្ត្រីម្នាក់ និងបុរសពីរនាក់ត្រូវបានគេនាំយកទៅកាន់លើឆាក ក្នុងទីក្រុង Pidie Regency ដើម្បីទទួលការដាស់ទោស ដែលធ្វើឡើងដោយបុរសពាក់ក្រណាត់ជុំជិត។ ហ្វូងមនុស្សជាច្រើនរយនាក់ ត្រូវបានគេមើលឃើញថាបានប្រមូលផ្តុំគ្នា ហើយក្នុងនោះក៏មានក្មេងៗជាច្រើន បានមើលឃើញពីការវាយដំដាក់ទោសនេះ។

យ៉ាងណាមិនមានព័ត៌មានច្បាស់ការថាស្រ្តីម្នាក់ និងបុរសពីរនាក់នោះបានប្រព្រឹត្តអ្វីខុសទេបានជាទទូលការទោសបែបនេះ ប៉ុន្តែច្បាប់ "Sharia" គឺមិនអនុញាតិឲ្យធ្វើរឿងសកម្មភាពឧក្រិដ្ឋកម្ម ដូចជា រួមភេទរវាងមនុស្សប្រុសនិងប្រុសដូចគ្នា, ការរួមភេទមុនរៀបអាពាហ៍ពិពាហ៍, ឬការផឹកស្រាជាដើម។

ក្រៅពីខេត្ត Aceh, ច្បាប់ "Sharia" ក៏ត្រូវបានអនុវត្តនៅតាមបណ្តាលប្រទេសចាស់ៗនៅមជ្ឈឹមបូព៌ាដូចជាអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។

ទស្សនារូបភាពនៃការដាក់ទោសនេះខាងក្រោម:

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor