Sponsor
Pisey

បទចម្រៀង​ "សិស្ស​ថ្នាក់​ទី១០" គឺ​ជា​បទ​ថ្មី​ចេញ​នៅ​ក្នុង​ផលិតកម្ម ​Wonderfilm Cambodia  ច្រៀង​ដោយ​កញ្ញា ​លីងលីង។​ ចម្រៀង​មួយ​បទ​នេះ​បាន​ចេញ​Full Audio ​ច្រើន​ខែ​មក​ហើយ​ ទើប​តែ​ចេញ​ MV​ ក្នុង​ពេល​ថ្មីៗ​ ហើយ​សាច់រឿង​ក្នុង​វីដេអូ​នេះ​បាន​បង្កប់​អត្ថន័យ​ខ្លាំង​ដល់​យុវវ័យ​ ជា​ពិសេស​សិស្សានុសិស្ស​រៀន​ថ្នាក់​វិទ្យាល័យ​ ដែល​ជា​វ័យ​កំពុង​ភ្លើតភ្លើន​នឹង​រឿង​ស្នេហា​ ខ្វះ​ការ​ពិចារណា​ខ្ពស់​។

​MV​ ថ្មី​នេះ​បាន​រៀបរៀង​ឡើង​ដោយ​ផ្ដោត​ពី​សាច់រឿង​យុវនារី​ពីរ​រូប​ ដែល​កំពុង​សិក្សា​ថ្នាក់​ទី​១០​ តែ​ពួកគេ​បាន​លង់​ខ្លួន​ភ្លើតភ្លើន​នឹង​រឿង​ស្នេហា​ ចូល​ចិត្ត​ដើរលេង​ ចូល​ខារ៉ាអូខេ​ ហើយ​គេ​ក៏​ចាញ់​កល់​មិត្តភ័ក្ដិ​ប្រុស​ រហូត​អស់​ព្រហ្មចារី​ និង​មាន​ផ្ទៃពោះ ​ហើយ​លទ្ធផល​ចុង​ក្រោយ​គឺ​មាន​តែ​ការ​ស្ដាយ​ក្រោយ​ ។ បើ​ចង់​ដឹង​ច្បាស់​សូម​ទស្សនា​ MV​បទ​ "សិស្ស​ថ្នាក់​ទី​១០​" របស់​កញ្ញា​ លីងលីង​ទាំង​អស់​គ្នា​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor