Sponsor
Pisey

​​រាជធានី​ភ្នំពេញ​៖​​ បន្ទាប់​ពី​មាន​រថយន្ត​ Lexus ​RX 300  មួយគ្រឿង​​បាន​បើក​បុក​​រថយន្ត​ Camary បាឡែន​​​​ពណ៌ទឹក​មាស​ ពាក់​ស្លាក់​​ ភ្នំពេញ​ 2AQ- 8675 ​របស់ DJ Show Y​​​  កាល​ពី​​​ម៉ោង​ជិត​១​ អាធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១៦​​​ កក្កដា​ ម្សិលមិញ ហើយ​​​​​​គេចខ្លួន​បាត់ស្រមោល​​នោះ​​  ​​​​កាល​​​ព្រឹក​មិញ​នេះ​​ ​DJ Show Y​ បានដាក់​ពាក្យ​បណ្ដឹង​រួ​ច​ហើយ ដើម្បី​ស្វែង​រក​ម្ចាស់​រថយន្ត​ខាងលើ​ចូល​ខ្លួន​ដោះស្រាយ​។

​​ DJ Show Y​ ​ម្ចាស់​ពានរង្វាន់​​ឌី​ជេ​កម្ពុជា​ ២​០​១​៦​​​​ បាន​ប្រាប់​ KQUBE ​ថា​ កញ្ញា​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​រួច​​ហើយ នៅ​អគ្គស្នងការ​នគរបាល​ជាតិ​ កាល​ព្រឹក​ថ្ងៃ​ទី​១​៧​ ខែ​កក្កដា ឆ្នាំ​​២០​១​៧​នេះ​​ ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​​ម្ចាស់​រថយន្ត Lexus ​ខាងលើ​ ឲ្យ​ចូល​ខ្លួន​ដោះស្រាយ ​ព្រោះ​ថា​រថយន្ត​របស់​នាងបាន​​​ខូច​ខាត​មួយ​កំណាត់​ក្រោយ​ស្ទើរ​ទាំងស្រុង​​​។​

​កញ្ញា​បាន​បញ្ជាក់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​​​ថា ដំបូង​ឡើយ​នៅ​យប់​ថ្ងៃ​ទី​ ១៥ ខែ​កក្កដា រូប​នាង​ចេញ​ពិធី​កម្ម​​មួយ​នៅ​ក្បែរ​​កំពង់ផែ​ទឹក​សាប​ភ្នំពេញ​ រួច​ក៏​​​​ទៅ​ភោជនីយដ្ឋាន River​house (ជួរ​មាត់​ទន្លេ) ដើម្បី​ពិភាក្សា​ការងារ​ជាមួយ​អតិថិជន​​ ហើយ​ក៏​បាន​ថត​ឡាន​បណ្តោយ​ផ្លូវ ​នៅ​ស្តាំ​​​ជួរ​​មាត់​ទន្លេ​​បែប​មុខ​ទៅ​ផ្សារ​រាត្រី​ ដោយ​មាន​ដាក់ផ្លាកសញ្ញា​ចត​ផងដែរ (អក្សរP)​​​។ 

លុះ​មក​ដល់​ម៉ោង​ប្រមាណ​ ១២: ​៤០​នាទី​យប់​ឈាន​ចូល​ ថ្ងៃ​ទី​១៦​កក្កដា​ ស្រាប់​​តែ​មាន​រថយន្ត​ Lexus​ RX 300 ស្លាកលេខ​​ ​ភ្នំពេញ​ 2M- 1084​ មួយគ្រឿង​​​ទំនងជា​អ្នកបើកបរ​​ស្រវឹង​ បាន​បើក​យ៉ាង​លឿន​​​ក្នុង​ទិសដៅ​​ពី​ត្បូង​ទៅ​ជើង​ (មុខ​វាំង​ទៅ​ក្រោម​ស្ពាន​ជ្រោយ​ចង្វារ​)​ ​​ក៏​បុក​ឡាន​របស់​នាង​​​ស្ទើរ​មួយ​ពេញ​​ទំហឹង​​​ បណ្តាល​ឲ្យ​រុញ​ឡានរបស់នាង​ទៅមុខ​ប្រមាណ​​១០​ម៉ែត្រ​ ​ហើយ​បន្ត​បុក​រថយន្ត​​ ​Prado មួយ​គ្រឿង​​ រួច​ក៏​ព្យាយាម​បើក​​គេច​។

ឃើញ​​បែប​នេះ​ សន្តិសុខ​ River​house ម្នាក់​ក៏បាន​ជិះ​ម៉ូតូ​តាម​ រហូត​ដល់​រង្វង់​មូល​កួច​កាណុង​​ត្រង់​ចំណុច​ស្ថានីយ​ប្រេង​ ​តេ​លា​ ម្ចាស់​រថយន្ត​នោះ​​​ក៏​បង្អង់​ឡាន​​ហើយ​បើក​កញ្ចក់​ហាក់​​បញ្ចេញ​សកម្មភាព​​គំរាម​មក​លើ​សន្តិសុខ​រូប​នោះ​​​។ ដោយ​ស្ថានការណ៍​មិន​ស្រួល​​ សន្តិសុខ​ខាងលើ​​ ក៏​បាន​ឈប់​តាម​រថយន្ត​បង្ក​​ ហើយ​ត្រឡប់​មក​វិញ​បាន​ត្រឹម​បង្ហាញ​រូបថត​ស្លាក់​លេខ​​​និង​​រៀបរាប់​​​​​ប្រាប់​នាង​តាម​ដំណើរ​រឿង​ខាងលើ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ​ នេះ​ជា​ព័ត៌មាន​​​ដែល​ក្រុមការងារ ​KQUBE ​ទទួល​បានពី​​ DJ Show Y​ ម្ខាង​ប៉ុណ្ណោះទេ​​​ ប្រសិន​ជា​ម្ចាស់​រថយន្ត Lexus​ ចង់​បកស្រាយ​បំភ្លឺ​​ KQUBE ស្វាគមន៍​ជានិច្ច​។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor