Sponsor
Pisey

CNN៖ ជា​លើក​ដំបូង​ហើយ​ ដែល​មហា​ជន​ទូទាំង​ប្រទេស​បាន​ឃើញ​ថ្នាក់ដឹកនាំ​នៃ​មហាអំណាច​ទាំង​ពីរ​ ជួប​ប្រជុំ​ផ្ទាល់​មុខ​ បន្ទាប់​ពី​មាន​ទំនាស់​នឹង​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ ដោយ​សារ​ការ​ប្រជែង​គ្នា​ប្រយុទ្ធ​ប្រឆាំង​ ISIS នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ ប្រទេស​ស៊ីរី​។ 

កិច្ច​ប្រជុំ​ទ្វេភាគី​ផ្លូវ​ការ​នេះ​ នឹង​អាច​ជំរុញ​ឲ្យ​លោក​ ដូណាល់​ ត្រាំ​ ជួប​ផ្ទាល់​ជា​មួយ​មេដឹកនាំ​នៃ​ប្រទេស​ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ សន្និដ្ឋាន​ថា​ បាន​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៦ និង​កិច្ច​ប្រឹងប្រែង​ ដើម្បី​ឲ្យ​លោក​ ត្រាំ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​។ យោង​តាម​មន្ត្រី​ម្នាក់​របស់​សេតវិមាន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ លោក​ ត្រាំ​ ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ឯកសារ​សំខាន់​ៗ​ សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ ប៉ុន្តែ​ផ្នែក​ស្ដី​ពី​កិច្ចប្រជុំ​របស់​លោក​ជា​មួយ​លោក​ពូទីន​ តែ​ប៉ុណ្ណោះ។ 

អ្នក​ផ្ដល់​ប្រឹក្សា​នៅ​តែ​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​មិន​អាច​ទស្សន៍ទាយ​បាន​របស់​លោក​ ត្រាំ​ មុន​ពេល​កិច្ចប្រជុំ​ជា​មួយ​មេដឹកនាំ​កំពូល​រុស្ស៊ី​ ជា​ពិសេស​នៅ​ការ​អនុវត្ត​របស់​លោក​ ពូទីន​ ក្នុង​ការ​រៀបចំ​យ៉ាង​ទូលំទូលាយ​ សម្រាប់​កិច្ច​ប្រជុំ​របស់​លោក​ជា​មួយ​ប្រធានាធិបតី​អាមេរិក​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor