
តារាចម្រៀងកំពុងល្បីឈ្មោះ ពេជ្រ សោភា និងលោក ឈឹម កក្កដា បានទទួលស្គាល់ពួកគេជាគូស្នេហ៍មានរយៈពេលជិតមួយឆ្នាំមកហើយ ពេលវេលានេះអ្នកទាំងពីរក៏បានស្គាល់ចិត្តគ្នាស្ទើរតែមួយរយភាគរយហើយ ។
យ៉ាងណាមិញម្សិលមិញគូស្នេហ៍អ្នកសិល្បៈមួយគូនេះក៏បានដឹកដៃគ្នា ទៅថតឈុតអាពាហ៍ពិពាហ៍តាំងមុខរោងការ ផុសក្នុងហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្ដែងការអបអរជូនពួកគេផងដែរ។
ឆ្លើយតបមក Kqube ពេជ្រ សោភា បានប្រាប់ថា ការដែលនាង និងលោក ឈឹម កក្កដា នាំគ្នាទៅថតឈុតរៀបការនេះ គឺថតឲ្យសម្អាងការ អប្សរាទេវី តែរូបថតទាំងនេះពួកគេអាចនឹងទុកប្រើនៅពេលរៀបការតែម្តង ព្រោះថតបានស្អាត ពួកគេពេញចិត្តណាស់។
ស្របនឹងការបញ្ជាក់របស់ ពេជ្រ សោភា នេះ Kqube ក៏បានសុំឲ្យតារាល្បីបង្ហើបពីគម្រោងចូលរោងការនៅពេលណាផងដែរ ? តែតារារូបនេះប្រាប់ថា ពូកគេត្រូវការពេលឈ្វេងយល់ពីគ្នាបន្តិចទៀតទើបសម្រេចចិត្តច្បាស់នៅពេលណា នឹងប្រាប់ដល់ទស្សនិកជនតែម្ដង។
តាមរយៈការបង្ហាញរូបថត រួមនឹងការបញ្ជាក់របស់ ពេជ្រ សោភា ទោះជាមិនទាន់បានកំណត់ពេលវេលារៀបការច្បាស់ តែអាចសន្និដ្ឋានបានខ្លះៗថា គូស្នេហ៍អ្នកសិល្បៈមួយគូនេះកៀកនឹងក្លាយជាប្ដីប្រពន្ធ ដោយបានក្រាបក្បាលដល់កន្ទេលនៅមុខចាស់ទុំហើយ៕

