Sponsor
Pisey

ប្រទេសចិន: ទាំងនេះគឺសុទ្ធតែជាបទពិសោធន៍ដែលមនុស្សធំគ្រប់គ្នាគប្បីមិនគួរបណ្តោយឲ្យក្មេងនៅម្នាក់ លេងតាមចិត្តនោះទេ ។ គួរឲ្យអាសូរកេ្មងស្រីជនជាតិម្នាក់អាយុត្រឹមតែ២ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយសារធ្លាក់ពីជាន់លើទីខ្ពស់នៃអាគារមួយ ។

សាកសពក្មេងស្រីម្នាក់នោះត្រូវបានអ្នកជិតខាងប្រទេះឃើញនៅជាន់ផ្ទាល់ដីរាបស្មើ ។ កុមារីម្នាក់នោះមានឈ្មោះថា លីលី ដែលត្រូវមិត្តភកិ្ភរបស់គេនាំទៅលេងដល់ជាន់ទី១៧ តាមការជិះជណ្តើរយន្តប្រអប់ ជាជាន់ដែល គេសន្មត់ថាកុមារីម្នាក់នេះបានធ្លាក់ស្លាប់ ។

បើយោងតាមកាមេរ៉ាឃ្លាំមើល CCTV នៅក្នុងប្រអប់ជណ្តើរយន្ត គេប្រទះឃើញថា មានកុមារាម្នាក់បានទុកនាងចោលក្នុង ប្រអប់ជណ្តើរយន្តតែម្នាក់ឯង ឲ្យឡើងដល់ជាន់ខ្ពស់បំផុតមួយនៃអាគារ ដែលជាកន្លែងដែលនាងបានគ្រោះថ្នាក់នោះ។

ដោយសារតែបាត់ចៅស្រីរបស់ខ្លួនរាប់ម៉ោង លោកយាយរបស់គេបានព្យាយាមសែ្វងរកគ្រប់ជាន់នៃអាគារទាំងអស់ ទីបំផុតគឺបានត្រឹមតែឃើញសាកសពប៉ុណ្ណោះ ។

វីដេអូខាងក្រោម:

Source: elitereaders

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor