-ស្ពានដែលមានប្រវែងវែងបំផុតលើពិភពលោក គឺវែងរហូតដល់ ៥៥គីឡូម៉ែត្រ
-ជាស្ពានមួយដែលតភ្ជាប់ពីទីក្រុងហុងកុងទៅទីក្រុងហ្ស៊ូហៃ
-លះបង់ជីវិតមនុស្ស៧នាក់ និងរងរបួសជាច្រើននាក់ ។
ការសាងសង់ស្ពានមួយ ដែលមានប្រវែងវែងជាងគេបំផុតនោះលើពិភពលោក គឺចាប់ភ្ជាប់ពីទីក្រុងហុងកុង ទៅហ្ស៊ូហៃ និងពី ហ្ស៊ូហៃ ទៅ ប្រទេសម៉ាកាវ ។
ស្ពាននេះមានប្រវែងវែង ៥៥គីឡូម៉ែត គឺចំនាយពេលជិត១០ឆ្នាំ ដែលនិងបញ្ចាប់ការសាងសង់នៅចុងឆ្នាំ ២០១៧ នេះ ។ បើយោងទៅតាមព័ត៌មានពីលោក Zhu Yongling ជានាយកការិយាល័យគ្រប់គ្រងការសាងសង់ស្ពានបានឲ្យដឹងថា ទឹកប្រាក់ចំណាយលើការ សាងសង់ស្ពាននេះគឺមានទំហំរហូតដល់ ១៥ ពាន់លានដូល្លារសហរដ្ឋអាមេរិច ។ វាបានជួយកាត់បន្ថយ និង ចំនេញពេលវេលាក្នុងការធ្វើដំណើររហូតដល់២ម៉ោង៣០នាទី ។
លោកក៏បានបញ្ចាក់ផងដែរថា ការសាងសង់ស្ពានដ៏វែងមួយនេះ គឺវាជាការចំណាយដ៏មហាសាលមែនទែន ចំណាយទាំងពេលវេលាយូរ ថវិកាជាច្រើន បូករួមទាំងការលះបង់អាយុជីវិតមនុស្សផងដែរ ។ គិតចាប់ពីការចាប់ផ្តើមសាងសង់ រហូតមកដល់ពេលនេះ គឺបានធ្វើឲ្យកម្មករស្លាប់៧នាក់ ដោយសារតែ រអិល ធ្លាក់ពីលើទីខ្ពស់ និងរាប់រយនាក់ទៀតរងរបួស ។
វីដេអូខាងក្រោម:
Source: dailymail
