Sponsor
Pisey

ខេត្ត​ឧត្តរមានជ័យ​៖ ទឹក​ក្នុង​អាង​តាម៉ុក ​បាន​វិល​មក​រក​ស្ថានភាព​ដើម​វិញ​ហើយ​ ហើយបើ​គិត​ត្រឹម​ម៉ោង ​៦ ​ព្រឹក​ ថ្ងៃ​ទី​ ២៨ ខែ​កក្កដា ​នេះ ដោយ​ទឹក​ក្នុង​អាង​បាន​ស្រក​ផុត​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ ០​,​១​៥​ ម៉ែត្រ​ គឺ​មក​នៅ​ត្រឹម​កម្ពស់​ ២​,​៧​៥​ ម៉ែត្រ​។ ប៉ុន្តែ​ទោះបីជា​យ៉ាង​នេះ​ក្តី​ សូម​បងប្អូន​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស​ក្មេង​ៗ ដែលអាច​នឹង​​ងាយ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​នេះ​។​​

គួរ​រម្លឹក​ផង​ដែរ​ថា​ ​កាល​ពី​ម៉ោង​១ ​រសៀល​ថ្ងៃ​ទី ​២៦​ ខែ​កក្កដា​នេះ   ​ទឹក​អាង​តា​ម៉ុក ​ស្ថិត​ក្នុង​ឃុំ​អន្លង់វែង ​ស្រុក​អន្លង់វែង​ បាន​ហក់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​​ យ៉ាង​ខ្លាំង​ដោយ​ទឹក​ក្នុង​អាង​មាន​កម្ពស់​ ៣,​៤០ ​ម៉ែត្រ ​ខណៈ​កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​នោះ​ត្រឹម​តែ​​​ ២​,​៩​០​ ម៉ែត្រ​​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor