Sponsor
Pisey

កាលពីម្សិលមិញ លោក ផែង វណ្ណៈ បានប្រតិកម្ម នឹងប៉ូលិសចរាចរ ប៉ុស្តិ៍​ពួនស្ទាក់ ដែលបានវាយឡានលោកចង់កំពិត ហើយរហូតមកដល់ព្រឹកថ្ងៃទី២៨ កក្កដា នេះ យើងឃើញថា នៅមិនទាន់មានដំណោះស្រាយ ឲ្យប្រសើរឡើងវិញនៅឡើយទេ បែរជារឹតតែធ្វើឲ្យ លោក ផែង វណ្ណៈ មានការខឹងសប្បារយ៉ាងខ្លាំងឡើងវិញ ដោយ មានផេគមួយឈ្មោះ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះផ្សាយថា ៖ 

ផែង វណ្ណៈ កាងកូន ចំឡើយ ញៀនថ្នាំ រិៈគន់ Police ចរាចរណ៍ ក្រុង ដែរខ្លួនជា Police ក្រសួងក្រោមមេតែមួយ ហេតុដោយសារទឹកចិត្តឪពុក កូនឡប់យ៉ាងណាាក៏ឡប់តាមកូនដែរ សូមពិចារណាឡើងវិញ បើអ្នកឯងល្អ រឺ កូនអ្នកឯងល្អ គ្មានអ្នកណា ទៅរករឿងទេ សុភាសិត និយាយថាទះដៃម្ខ៉ាង វាមិន ឭ ទេ

លោកផែង វណ្ណៈ ក៍បានឆ្លើយតប ទៅនឹងការលើកឡើងខាងលើយ៉ាងច្រើនផងដែរ ថា៖

ពិតជាថោកទាបណាស់ ទង្វើបែបនេះហើយដែលពលរដ្ឋចង់ដូរ វ៉ៃឡានកូនខ្ញុំហើយ ចោទកូនខ្ញុំថាជាមនុស្សញៀនថ្នាំទៀត ។

កូនខ្ញុំជានិស្សិតពេទ្យឆ្នាំទី ៦ ជិតចូលទី ៧ ទៅហើយ ពួកអាអង្គភាពថោកទាបក្រោមការដឹកនាំ របស់ ចេវ ហាក់ មកចោទកូនខ្ញុំបែបនេះ ។ ខ្ញុំនឹងមិន លើកលែងអោយអង្គភាពថោកទាបនេះទេ ។ កូនខ្ញុំផងនៅវាចោទសម្លាប់ទាំងរស់ ចុះកូនពលរដ្ឋស្លូតត្រង់ វាចោទយ៉ាងម៉េចទៅ ?

សារលើកឡើងផ្សេងទៀត ៖

ជូនលោកស័ក្តិប្រាំ​ ចេវ​ ហាក់​ ប្រធាន​ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ តើកូនខ្ញុំមួយណាញៀនថ្នាំ​ ?​

កូនស្រីបងឈ្មោះ​ ផែង​ ពីសី​ និស្សិត​ពេទ្យ​ឆ្នាំ​ ទី​ ៦​ (​ អ្នកបើកឡានដែលនគរបាលវៃម្សិលម៉ិញ​ )​

កូនប្រុសពៅ​ ផែង​ ពិសិដ្ឋ​ និស្សិត​ឆ្នាំទី​ ៤​ នៅ​Rule ។​

សូមការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ​ រកភស្តុតាងមក​ តើកូនខ្ញុំទាំងពីរនាក់នេះញៀនថ្នាំរបៀបម៉េច​ ?​

ក្នុងនាមជាយុវជន​ និង​ ជានិស្សិត​ ដែលរៀនបានខ្ពង់ខ្ពស់​ ពិតជាឈឺចាប់ណាស់​ ដែលអង្គភាពប៉ូលីសមួយចោទមួលបង្កាច់​បែបនេះ​ ។​ តើយើងនៅស្ងៀមអោយគេចោទឬត្រូវក្រោកឡើងតវ៉ា​ ?​ តើកូនខ្មែរ​ និងយុវជនប៉ុន្មានទៀតដែលរងគ្រោះរបៀបនេះ​ ?

លោក ផែង វណ្ណៈ និងកូន
សារពីផេគ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor