ឯកសណ្ឋានសង្គ្រាមដែលមានលក្ខណះស្រដៀងទៅនឹងឯកសណ្ឋានទាហានក្នុងរឿងអាវកាស "Star Wars" កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពី ប្រទេសរុស្សីបានដាក់បង្ហាញជាផ្លូវការនៅឈុតប្រយុទ្ធទាហានកាលពិថ្ងៃព្រហស្បតិ៍ 29-06-2017 នៅក្នុងមហាវិទ្យាល័យ(National University of Science and Technology MISIS) ហើយប្រទេសរុស្សីក៏រំពឹងនឹងសង្ឃឹមថាវាអាចជួយសម្រួល និងលើកសមត្ថភាពទាហានរបស់ខ្លួនក្នុងសមរភូមិបានយ៉ាងល្អបំផុង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ឯកសណ្ឋានឈុតប្រយុទ្ធរួមផ្សំជាមួយបច្ចេកវិទ្យាខ្ពស់ៗ ផលិតជាគ្រោះឆ្អឹងការពារផ្នែកខាងក្រៅ ដើម្បីបង្កើនកម្លាំង និងសុវត្តិភាពអាវក្រោះប្រឆាំងគ្រាប់កាំភ្លើងជាដើម។ ក្នុងនោះក៏មានមួកការពារពិសេសយកគំរូតាម Stormtrooper ដែលមានបំពាក់ជាមួយនិងពន្លឺកញ្ជក់កុំព្យូទ័រប្រាប់ពីមុខងារមួយចំនួនពេលចេញប្រតិបត្តិការណ៍។
គួរបញ្ជាក់ផងដែលថារុស្សីកំពុងតែមានគម្រោងប្រើទាហានមនុស្សយន្ត ជំនួសឲ្យទាហានមនុស្សធម្មតា ដើម្បីធ្វើសង្គ្រាមនៅលើដី, អាកាស, ទឹក, និងពិភពខាងក្រៅ។ ចង់ដឹងថាឈុតសង្គ្រាមនេះឡូយយ៉ាងណាទស្សនារូបភាព និងវីដេអូខាងក្រោមនេះ:
Source: dailymail

