Sponsor
Pisey

អភិបាលក្រុង San Pedro Huamelula លោក Victor Aguilar បានយកសត្វក្រពើធ្វើជាភរិយារបស់លោក ដែលជាផ្នែកមួយនៃប្រពៃណីជនជាតិដើមភាគតិចរស់ នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសអូហ្កាការ ធ្វើបែបនេះគឺដើម្បីនាំមកនូវសំណាងល្អដល់អ្នកនេសាទក្នុងតំបន់មួយនេះ។

សត្វក្រពើញីរៀបពិធីមង្គលការជាមនុស្ស ដំបូងគេយកវាមកធ្វើបុណ្យជ្រមុជទឹក បន្ទាប់មកយកទៅស្លៀករូបការពណ៌សរ និងពណ៌ផ្កាឈូកដូចកូនក្រមុំពិតៗ ប៉ុន្តែមាត់របស់នាងត្រូវបានគេចង់បិត។ តាមប្រពៃណីនៅក្នុងតំបន់នេះទាមទារឱ្យចៅហ្វាយក្រុង San Pedro Huamelul ត្រូវតែរៀបការជាមួយសត្វក្រពើថ្មីៗជារៀងរាល់ឆ្នាំ។ បើយោងតាមរឿងព្រេងបានឱ្យដឹងថាពិធីបុណ្យនេះនឹងនាំអ្នកនេសាទឱ្យមានសំណាងក្នុងការនេសាទត្រី។

អភិបាលក្រុង San Pedro Huamelula បាននិយាយថា: " ជាមួយនឹងពិធីបុណ្យនេះយើងស្នើសុំឲ្យការប្រមូលផលបានល្អពីសមុទ្រ និងទឹកបឹង ដើម្បីផ្តល់ឱ្យយើងនូវអាហារទាំងអស់បានគ្រប់គ្រាន់និងគ្រប់តាមតម្រូវការ ហើយយើងសូមឱ្យអ្វីៗដំណើរការល្អជាមួយមនុស្សគ្រប់គ្នារស់នៅទីនេះ"។

ទស្សនាពិធីរៀបមង្គលការរវាងមនុស្ស និងក្រពើ

Source: DailyMail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor