
ករណីចោរឆក់ យើងសង្កេតឃើញថា កើតមានសឹងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ចមានវិធានការយ៉ាងណាក្ដី ជាក់ស្ដែងរឿងដែលគួរឲ្យហួសចិត្តមួយទើបតែកើតឡើងមុននេះបន្តិច ដោយយោងតាមគណនីហ្វេសប៊ុក Bee Bee បានរងគ្រោះដោយសារចោរឆក់ នាឡិកា ម៉ាក Apple Watch ។
គណនីហ្វេសប៊ុកខាងលើនេះបានចែករំលែកថា៖
អ្នកពាក់ Apple Watch ⌚️ ហើយជិះម៉ូតូសូមប្រយ័ត្ន ឥលូវមានចោរជិះម៉ូតូឆក់ 😖 ស្ពាយកាបូបដែរ តែមកឆក់នាឡិការ ស្រុុកខ្មែរគ្មានសុវត្តិភាព មិនចេះអស់ចោរ 😤 ដោយសារតែមិនហ៊ានប្រើទូរស័ព្ទនៅតាមផ្លូវ មាននាឡិកាទុកគ្រាន់មើលម៉ោង ឬក៏ដំណឹងនានា ឥលូវលោកចោរវាមិនទុកមុខអោយ សូម្បីតែនាឡិកា 😕 ឯងពាក់គ្រាន់ហាត់ប្រាណសោះ 😡 Such a fucking bad day 😑




