
បរទេស៖ ពស់ត្រូវបានចាត់ទុកថាជាសត្វបង្កគ្រោះថ្នាក់! ពឹសនៅក្នុងពស់មួយក្បាលអាចសម្លាប់មនុស្សរហូតដល់១០០នាក់ ឬអាចសម្លាប់កណ្តុររហូត២៥០០០០ក្បាល។ ចំណែកពស់ពីរក្បាលដែលបុរសនេះយកមកលេងសើចជាមួយមិត្តស្រីគេគឺវាមានទំហំធំហើយកាន់តែគ្រោះថ្នាក់ទៀតផង។
ប្រសិនជាអ្នកវិញ តើអ្នកមានអារម្មណ៍យ៉ាងណាពេលក្រោកពីដេកឡើងឃើញពស់ពីរក្បាលនៅលើខ្លួនបែបនេះ?

Derek Desoគឺជាអ្នករកលុយតាមYoutube គាត់ចង់ដឹងថា៖ តើមិត្តស្រីរបស់ខ្លួនមានប្រតិកម្មយ៉ាងណាប្រសិនបើគាត់ដាក់ពស់ពីរក្បាលនៅលើគ្រែជាមួយនាង? ជាលទ្ធផលនោះគឺមិត្តស្រីរបស់គាត់ភ័យខ្លាចរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ វីដេអូនេះចាប់ផ្តើមថតតាំងពីអ្នកកាន់ពស់និង Derekដើរចូលក្នុងបន្ទប់មិត្តស្រីរបស់ខ្លួន។ ខណៈដែលមិត្តស្រីគាត់កំពុងដេកលក់ស្រួល បុរសម្នាក់បានដាក់ពស់ថ្លាន់ពីរក្បាលលើកំប៉េះគូថរបស់នាង។ ចំណែក Derekពោលឡើងថា៖ " អូនសំឡាញ់កុំកម្រើក! មានពស់ធំៗពីរក្បាលនៅលើកំប៉េះគូថរបស់អូន! "។ ភ្លាមនោះមិត្តស្រីរបស់គាត់ដឹងខ្លួនឡើងហើយស្រែកយំជាខ្លាំង នាងប្រាប់ Derekអោយប្រញាប់យកពស់ចេញពីគ្រែភ្លាម។ ប៉ុន្តែ Derekនិងគូកនបែរជានាំគ្នាសើចលេងសប្បាយទៅវិញ។

ក្រុមអ្នកនិយមប្រើអ៊ីនធឺណិតបានធ្វើការរិះគន់ Derekជាខ្លាំងចំពោះអំពើឆ្កូតលីលារនេះ។ ការលេងសើចយ៉ាងអាក្រក់អាក្រីបែបនេះអាចបង្កគ្រោះថ្នាក់ដល់នាងបាន! សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ Khmer5 News