Sponsor
Pisey

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​សុក្រ​ ទី​២១ សប្ដាហ៍​នេះ​ ទីក្រុង​ប៉េកាំង​ នឹង​ចូល​ជា​មួយ​ទីក្រុង​ម៉ូស្គូ​ ធ្វើ​សម​យុទ្ធ​ជើង​ទឹក​ទ្រង់ទ្រាយ​ធំ​ដ៏​កក្រើក​ នៅ​ឆ្នេរ​សមុទ្រ​បាល់ទិក​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ទ្វីប​អឺរ៉ុប​។ សម​យុទ្ធ​ទ្វេភាគី​នេះ​ មាន​ឈ្មោះ​ថា​ Joint Sea 2017​ ដោយ​ចាប់​ផ្ដើម​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​តានតឹង​ជា​មួយ​សហរដ្ឋ​អាមេរិក​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ រុស្ស៊ី (RT)​។   

រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ សឿចេយ​ សយហ្គូ​ (Sergey Shoygu)​ បាន​បញ្ជាក់​ថា​ ក្នុង​ការ​ហ្វឹកហ្វឺន​កង​នាវា​នេះ​ រដ្ឋាភិបាល​ចិន​ បាន​​បញ្ជូន​នាវា​ពិឃាដ​សមត្ថភាព​មីស៊ីល​មួយ​គ្រឿង​​ បូក​រួម​ទាំង​នាវា​ចម្បាំង​ និង​ឧទ្ធម្ភាគចក្រ​រាប់​សិប​គ្រឿង​ផ្សេង​ទៀត​របស់​សម្ព័ន្ធមិត្ត​ទាំង​ពីរ​​ ទៅ​កាន់​សមុទ្រ​បាល់​ទិក​។

ជុំវិញ​ការ​ធ្វើ​សម​យុទ្ធ​នេះ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ខាង​លើ​ ថ្លែង​ឲ្យ​ដឹង​ថា​៖ "គោល​ដៅ​សំខាន់​នៃ​ការ​ធ្វើ​សម​យុទ្ធ​ គឺ​បង្កើន​ប្រសិទ្ធភាព​ និង​សមត្ថភាព​ ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​កង​នាវា​ទាំង​ពីរ​ប្រទេស​ ដើម្បី​ការពារ​ការ​គំរាមកំហែង​សន្តិសុខ​នៅ​លើ​ដែន​ទឹក​"
 

នាវាពិឃាដបំពាក់មីស៊ីលរបស់ចិន

បើ​តាម​សារព័ត៌មាន​ចិន​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​នេះ​ថា​ ទីក្រុង​ប៉េកាំង​ បាន​ដាក់​ពង្រាយ​នាវា​ចំនួន​ពីរ​គ្រឿង​រួច​ហើយ​ សម្រាប់​បញ្ជូន​ទៅ​ធ្វើ​សម​យុទ្ធ​នា​ពេល​ខាង​មុខ​ ដោយ​ធ្វើ​ឡើង​ខណៈ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង​ទាំង​ពីរ​ កំពុង​មាន​បញ្ហា​ដ៏​ចម្រូងចម្រាស​ជា​មួយ​សហរដ្ឋ​អាមេរិក​៕

នាវាចម្បាំងរុស្ស៊ី
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor