វាពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលថា គឺមានសត្វឆ្កែមួយក្បាលមានសម្បុលពណ៌មាស តែវាបង្កើតបានឆ្កែមួយក្បាលទៀតមានសម្បុលពណ៌បៃតងទៅវិញ ។
សត្វសុនកមួយក្បាលនោះមានឈ្មោះថា Rio មានអាយុ៣ឆ្នាំ ។ Rio បានបង្កើតកូនបាន ០៩ក្បាល ។ ០៨ក្បាលគឺមានរូបរាង និងសម្បុលដូចវា ប្លែកតែមួយក្បាលគឺមានពណ៌បែតងចម្លែកខុសគេ។
បើយោងតាមសំដីរបស់អ្នកវិទ្យាសាស្រ្តបានលើកឡើងថា នេះវាពិតជាហេតុការណ៍មួយដ៏កម្រ វាត្រូវបានបង្កឡើងដោយសារធាតុចំរុះដែលហៅថា boloverdin ភាគច្រើនត្រូវបានគេរកឃើញនៅក្នុងសត្វឆ្កែ ។ តាមពិតទៅសារធាតុនេះ គឺវាអាចជាប់ស្អិតនៅតាមរោមរបស់សត្វឆ្កែ ហើយវាអាចរលាយជាមួយ ធាតុផេ្សងដែលហៅថា អេមនីតូត (ជាសារធាតុរាវសម្រាប់ការពារ ប្រឆាំង) ។ នេះពិតជាហេតុការណ៍មួយដ៏កម្រ ដែលបានកើតមានឡើង តែបីដងប៉ុណ្ណោះលើពិភពលោក។
Source: mirror

