Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ ​នាយ​ឧត្តមសេនីយ៍ ​គៀត​ ច័ន្ទថារិទ្ធ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​អះ​អាង​ថា ករណី​​ចាប់​ក្មេង​​វះ​យក​គ្រឿង​ក្នុង​នោះ​ គ្មាន​ទេ​នៅ​កម្ពុជា ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​​មាន​ការ​​បារម្ភ​ត​ទៅ​​ទៀត​​។​ ​​​​ ​​​ការ​ថ្លែង​​របស់​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​រូប​នេះបាន​ថ្លែង​វេលា​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី ​៣១ ​ខែ​កក្កដា​នេះ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​បកស្រាយ និង​បំភ្លឺ​ជុំ​វិញ​ករណី​ផ្ទុះ​ព័ត៌មាន​ខាង​លើ​។​

ឯក​ឧត្តម​បន្ត​ថា ​ករណី​ចាប់​ក្មេង​នៅ​កម្ពុជា​ ដែល​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច និង​ភ័ន្ត​ច្រឡំ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ អាច​មាន​ក្រុម​ចាត់​តាំង​ណា​មួយ ធ្វើ​ឡើង​ដើម្បី​បំពុល​បរិយាកាស​សង្គម​​ក្នុង​ចេតនា​វាយ​ប្រហារ​លើ​​​​ កម្លាំង​នគរបាល​ជាតិ​​ និង​ជាពិសេស​កេង​​ចំណេញ​លើ​ផ្នែក​អ្វី​មួយ​ ប៉ុន្តែ​លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​​ថា​​ផ្នែក​នោះ​​ គឺជា​នយោបាយ​ទេ​។ 

ក្នុង​នោះ​ដែរ​​​​ អគ្គស្នងការ​បាន​កោះ​ប្រជុំ​ជា​មួយ​​ស្នងការ​នគរបាល​ខេត្ត​​​ទាំង​អស់​ជា​បន្ត​​ ដើម្បី​ឲ្យ​តាម​ដាន​​ករណី​ចាប់​ក្មេង​នេះ​ បន្ទាប់​​​មាន​ព័ត៌មាន​ផ្ទុះ​ឡើង​ក្នុងរយៈពេល​ជាង​២០​កន្លង​មក ហើយ​គិត​ព្រឹក​មិញ​នេះ​​ អគ្គស្នងការ​ទទួល​បាន​ពាក្យ​បណ្ដឹង​១​៥​ ក្នុង​ខេត្ត​ចំនួន​ ១០​ពាក់ព័ន្ធ​​ករណី​ខាង​លើ​។

ក្នុងចំណោម​ពាក្យ​បណ្តឹង​ទាំង​នោះ​ មាន​ករណី​ចាប់​ក្មេង​​តែ​មួយ​គត់​នៅ​ខេត្ត​កំពង់​ស្ពឺ​​​ ដោយ​មាន​អ៊ុំ​​ម្នាក់​ចាប់​ក្មួយ​ទៅ​ខេត្ត​កំពង់ឆ្នាំង​ហើយ​ហៅ​ទូរស័ព្ទ​មក​ទារ​ប្រាក់​​​​ពី​ម្តាយ​ឪពុក​ក្មេង​៣​០​០​០​ដុល្លារ​  ប៉ុន្តែ​ ​ជនល្មើស​មិន​បាន​សម្រេច​ឡើយ​ គឺ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​វិញ​។​​​​​​​​​​​

​ដោយ​ឡែក​​ករណី​​ជនសង្ស័យ​ពីរ​នាក់​​ ​​ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់​ធំ​ចាប់​បា​ន​កាល​ពី​ថ្ងៃ​ទី​​២៩​ ខែ​កក្កដា​ឆ្នាំ​២០១៧​​ ​ហើយ​មាន​​​អ្នក​លេង​ហ្វេស​ប៊ុក​ម្នាក់​​​បាន​បំផុស​ព័ត៌មាន​ភ្លាម​​ថា ជា​ក្រុម​ចាប់​ក្មេង​​​វះ​យក​ក្រលៀន ​​រហូត​បង្ក​ឲ្យ​មាន​ការ​ចលាចល ​ផ្ទុះ​ហិង្សា​ វាយ​ជនសង្ស័យ​២​នាក់​នោះ​​  គឺ​មិន​មែនជា​ការ​ពិត​ទេ​​ ​​ជនសង្ស័យ​ទាំង​នោះ ​ជា​មុខ​សញ្ញា​លួច​ម៉ូតូ​ចាស់​ ហើយ​មាន​ដីកា​ចាប់​ខ្លួន​ ​ដូច្នេះ​ទើប​ពួក​គេភ័យ​​នាំគ្នា​រត់ ​​នៅ​ពេល​ឃើញ​សមត្ថកិច្ច​។

​​នាយ​ឧត្ដមសេនីយ៍ ​​​បាន​សង្កត់​ធ្ងន់​ដែរ​ថា​ ​មុន​ផុស ឬ​ ​Share ​ព័ត៌មាន​ពិសេស​លើ​ហ្វេសប៊ុក​​ ឯកឧត្តម​​​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​​​​​ ត្រូវ​ពិចារណា​​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ កុំ​ចេះ​តែ​​Share ​នូវ​រឿង​ដែល​ខ្លួន​មិន​ទាន់បាន​ដឹង​ការ​ពិត​ ឬ​មិនទាន់​បាន​គិតពិចារណា​ ​ព្រោះ​វា​អាច​នឹង​នាំឲ្យ​ខ្លួន​មាន​ទោស​ទណ្ឌ​​​​ ហើយ​បង្ក​ឲ្យ​មាន​ចលាចល​និង​បំពុល​សង្គម​បែប​នេះ៕​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor