
នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Najib Razak មានប្រសាសន៍ថា ភាសា Bahasa Melayu ដែលកំពុងប្រើក្នុងប្រទេសរបស់ខ្លួន គួរតែប្រើជាភាសាផ្លូវការសម្រាប់ការទំនាក់ទំនងគ្នាទូទៅនៅអាស៊ានទាំងមូល។
លោកនាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា ភាសាម៉ាឡេ បច្ចុប្បន្នមានមនុស្សប្រមាណជា ២៩០ពាន់លាននាក់យកមកនិយាយ ហើយវាគឺជាភាសាផ្លូវការមួយនៅក្នុងចំណោមបួនភាសា នៃប្រទេសជាសមាជិកអាស៊ានទាំង ១០ ដូចជា៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ និង សិង្ហបុរី ជាដើម។
ជាមួយគ្នានេះដែរ សហគមន៍ម៉ាឡេដ៏ធំមួយនៅខាងត្បូងប្រទេសថៃ ក៏ប្រើប្រាស់ភាសានេះក្នុងការនិយាយទំនាក់ទំនងគ្នាផងដែរ។ "ក្នុងឆ្នាំ២០២៥ ខាងមុខ ខ្ញុំរំពឹងទុកថា ភាសាម៉ាឡេ Bahasa Melayu នឹងក្លាយជាភាសាផ្លូវការរបស់អាស៊ាន។" នេះយោងតាមប្រសាសន៍របស់លោក Najib ដែលបានលើកឡើងកាលពីថ្ងៃពុធ។
ប្រភព៖ asiancorrespondent
