Sponsor
Pisey

មាន​ហេតុការណ៍​ដ៏​គួរ​រន្ធត់​មួយ​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ កាល​ពី​ម្សិលមិញ​ នៅ​ពេល​ដែល​ពួក​គេ​លេង​ឧបករណ៍​កម្សាន្ត​ (Fireball)​ ក្នុង​ការ​តាំង​ពិព័រណ៍​ Ohio State Fair​ នៅ​រដ្ឋ​ អូហៃ (Ohio) សហរដ្ឋ​អាមេរិក​។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ reuters បាន​ចេញ​ផ្សាយ​នា​ព្រឹក​នេះ​។

ទីភ្នាក់ងារ​សារព័ត៌មាន​ WCMH​ អាមេរិក​ បាន​រាយការណ៍​ថា​ ឧបទ្ទវហេតុ​ខាង​លើ​ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ត្រូវ​បាន​ស្លាប់​នៅ​នឹង​កន្លែង​ និង​៥នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ នៅ​ពេល​ដែល​កៅអី​ឧបករណ៍​កម្សាន្ត​នេះ​ ជួប​បញ្ហា​ខាង​បច្ចេកទេស​។ អគ្គ​ស្នងការ​អង្គភាព​ពន្លត់​អគ្គីភ័យ​លោក​ Chief Steve Martin​ បាន​ប្រាប់​ដឹង​ថា​ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​។

អភិបាល​អូហៃ លោក​ John Kasich​ បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ Twitter ថា​ "ខ្ញុំ​ពិត​ជា​សោកស្ដាយ​ជា​ខ្លាំង​ ចំពោះ​គ្រោះថ្នាក់​នេះ​ ដែល​បណ្ដាល​ឲ្យ​ប្រជាជន​របស់​ខ្ញុំ​ត្រូវ​បាត់បង់​អាយុ​ជីវិត​ និង​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​"។ ជុំវិញ​ហេតុការណ៍​នេះ​ លោក​បន្ត​ទៀត​ថា​ គ្រោះថ្នាក់​ខាង​លើ​កំពុង​ត្រូវ​ស៊ើបអង្កេត​ ប៉ុន្តែ​មិន​ទាន់​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​បាន​នោះ​ទេ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor