Sponsor
Pisey

​អប់រំ-ការងារ​៖ ​ពិត​ជា​ដូចជា​​​សុភាសិត​ខ្មែរ ពោល​​មែនថា​​ ឪពុកខ្លា​ កូនខ្លាមែន​! មិត្ត​អ្នក​អាន​មួយចំនួន​ប្រហែល​ជា​ធ្លាប់​បាន​​ស្គាល់​​ហើយថា​ លោក​ កែវ​ រ៉េមី​ ​​ជា​នរណា​? ​ លោក កែវ រ៉េមី គឺជា​មន្ត្រី​ជាន់ខ្ពស់​​លេច​ធ្លោ​មួយ​​រូប​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បច្ចុប្បន្ន​មាន​មុខ​តំណាង​និង​តួនាទី​សំខាន់​ជា​ច្រើន​ ដោយ​រាប់​ត្រួស​ៗ​​នោះ​មាន​​ដូចជា​​​​ អ្នកនាំពាក្យ​និង​ជា​​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​​  ប្រធាន​សហព័ន្ធ​តេក្វាន់​ដូ ITF​ ​​​​​និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស​​ជា​ដើម​។

​​យ៉ាង​ណា​មិញ​ថ្ងៃ​នេះ​ អ្នកនិពន្ធ​សុំ​មិន​រៀបរាប់​ច្រើន​​​អំពី​លោក​​ កែវ រ៉េមី​​ នោះ​ទេ ប៉ុន្តែ​សូម​ទាញ​​ចំណាប់អារម្មណ៍​​មិត្ត​អ្នក​អាន​​ ខេឃ្យូប​​ ងាក​មកមើល​​​កូន​ប្រុស​របស់​​មន្ត្រី​ជាន់ខ្ពស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រូប​នេះ​។ បើ​យោង​​តាម​ហ្វេសប៊ុក​ Keo ​Remy​ –​ I​T​F ​ដែល​បង្ហោះ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ឲ្យ​ដឹង​ថា​ កូនប្រុស​លោក​ កែវ រ៉េមី​​​ ​ពិត​មាន​សមត្ថភាព​ខ្ពស់​ដោយ​រៀន​បាន​និទ្ទេស​​ ស្ទើរគ្រប់​មុខ​​ ហើយ​ប្រឡង​ចូល​សាលា​ច្បាប់​ដ៏​ល្បី​​ ចំណាប់​ថ្នាក់​លេខ​​ ១​០​​ ពិភពលោក​បាន​ដោយ​ជោគជ័យ​ និង​បើ​និយាយ​ពី​ថ្លៃ​សិក្សា​វិញ​ ​​សាលា​នេះ​ក្នុង​​​១​ឆ្នាំ​ ​ត្រូវ​បង់​ជិត​ ៦​ម៉ឺន​ដុល្លារ​។​​​​​​​​​​​​​​​​​​​​​​​

​បើ​កូន​រៀន​ពូកែ​ដូច្នេះ តើ​លោក​ កែវ រ៉េមី​ និយាយ​ដូច​ម្តេច​ទៅ​?​

តាម​​ជា​សំណេរ​ដើម​​​របស់​យហ្វេសប៊ុក​ Keo ​Remy​ –​ I​T​F បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ​​​"​​​​កូន​ល្អ,​ កូន​ពូកែ​មិន​ដែល​រំខាន​ឪពុក​ម្ដាយ​ទាល់​តែ​សោះ​។​ គិត​ៗ​ទៅ​ហាក់​ដូច​ជា​មាន​ការ​ស្តាយ​ក្រោយ​ថា​ មិន​បាន​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ស្និទ្ធស្នាល​ជាមួយ​គាត់​។ កាល​នៅ​ពី​តូច​ខ្ញុំ​ដាក់​ឲ្យ​គាត់​រៀន​នៅ​សាលា​ធម្មតា​ដូច​គេ​ដូច​ឯង​​ តែ​ដល់​វគ្គ​បញ្ចប់​ច្បាប់​គាត់​បាន​ចូល​សាលា​ច្បាប់​លេខ​ ១​​០​ នៅ ​USA​ គឺ​ Northwestern ​University ​ហើយ​ទទួល​បាន​ A​ សឹង​តែ​ទាំង​អស់​។ ​កុំ​អោយ​ថា​ខ្ញុំ​ចេះ​តែ​និយាយ​ សូម​ភ្ជាប់​ភស្តុតាង​មក​ជាមួយ​។​ ហាស ​ហា.​.​. ​ញាក់​សាច់​ទ្រើត​ៗ​"។​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor