លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការប្រកាសជាសាធារណៈ នៅលើ ផេគផ្លូវការរបស់លោកថា ៖
ពូបានសំរេចចិត្តអោយ បក្សដាក់ពាក្យបណ្តឹងអាចារ្យធំទៅតុលាការឿងអាចារ្យធំចោទពូថាលើកដៃកាត់កោះត្រល់អោយយួននេះហើយ។
លោកក៍បានបន្ថែមថា៖
អោយពូសុំទោសក្មួយអាចារ្យធំផងចុះ ពូធ្វើនយោបាយដើម្បីជួយខ្មែរ បេះដូងពូពិតជាសណ្តោសណាស់ ពូអត់អោនណាស់ បើត្រឹមតែប៉ះពាល់មុខមាត់ កេរ្ត៍ឈ្មោះរបស់ពូ ពូមិនប្តឹងក្មួយទេ តែនេះ ក្មួយបានបំពុលបរិយាកាសសង្គមហួសដែនកំណត់ហើយ។ ក្មួយគ្មានដឹអ្វីបន្តិចសោះពីរឿងសន្ធិសញ្ញាព្រំដែននេះ តែក្មួយឆ្កាដៃឆ្កាជើង ដូចក្មួយដឹងណាស់ ក្មួយស្នេហាជាតិណាស់។ ដើម្បីទប់ស្កាត់ ការបង្ករភាពច្រឡំបល់ រកមុខរកបាតមិនឃើញក្នុងរឿងការចោទពូរឿងលើកដៃគាំទ្រសន្ធិសញ្ញាបំពេញបន្ថែមនេះ ចាំទៅជួបគ្នានៅតុលាកាចុះណាក្មួយ៕

