ក្លឹបបាល់ទាត់របស់វៀតណាម Hoang Anh Gia Lai FC បានប្រកាសជាផ្លូវការ បានផ្ដាច់ចំណងមិត្តភាព និងជាដៃគូសហការជាមួយក្លឹបអង់គ្លេសកាំភ្លើងធំ Arsenal ហើយ។
មូលហេតុដែលក្លឹបលេងនៅ V. League ខាងលើមិនបន្តចាប់ដៃគូជាមួយក្រុមកាំភ្លើងធំ គឺចាប់តាំងពីរួមគ្នាលើការអភិវឌ្ឍន៍បាល់ទាត់អស់រយៈពេល១០ឆ្នាំមក មិនដែលបានយកកីឡាករយុវជនទាំងឈុតតូច និងឈុតធំទៅហ្វឹកហាត់លេងជាមួយ Arsenal ក្នុងការប្រកួតគ្រប់លំដាប់ណាមួយឡើយ។
HAGL គឺជាជើងឯកលីកកាលឆ្នាំ២០០៣និង២០០៤ ចាប់ផ្ដើមចាប់ដៃគូសហការគ្នាជាមួយ Arsenal កាលពីឆ្នាំ២០០៧ ដែលកាលនោះ ពួកគេបានបង្កើតសាលាយុវជនថ្នាល Hoang Anh Gia Lai Arsenal JMG Academy លើកដំបូងបំផុតក្នុងប្រទេសវៀតណាម។
ពេលដែលសលាមួយនេះបង្កើតបានយុវជនថ្នាលជាច្រើន គេមិនដែលឃើញក្រុមការងាររបស់ក្លឹបលេងនៅលីកអង់គ្លេសខាងលើធ្វើតាមសន្យាក្នុងលក្ខខណ្ឌសោះឡើយ។

