ពិធីរៀបអាពាហ៍ពិពាហ៍រវាង Lionel Messi និង Antonella Roccuzzo មានការចូលរួមពីតារារាប់មិនអស់ ក្រុមគ្រួសារ និងមិត្តភ័ក្ដិនាទីក្រុង Rosario ប្រទេសអាហ្សង់ទីន មកបីជុំវិញពិភពលោក ហើយក៏មានសល់ម្ហូបអាហារនិងភេសជ្ជៈជាច្រើនពោរពាសផងដែរពេលពិធីអប់អរបានបញ្ចប់ទៅ។
ដោយសារមិនចង់ខ្ជះខ្ជាយ កីឡាករបាល់ទាត់រូបនេះបានបរិច្ចាគ ទៅឲ្យធនាគារម្ហូបអាហារក្នុងទីក្រុង Rosarioសម្រាប់អ្នកក្រីក្រ។ប្រធានធនាគារខាងលើលោក Pablo Algrain បាននិយាយថា៖ ម្ហូបអាហារទាំងអស់ដែលនៅសល់បានរក្សាទុក ហើយពួកយើងជាគ្រប់គ្រងវា តែយើងមិនដឹងថាវាចំនួនពិតប្រាកដយ៉ាងណានោះទេ។"
ប្រធានធនាគារខាងលើបន្តទទួលម្ហូបអាហារគ្រប់ប្រភេទ លើកលែងតែគ្រឿងស្រវឹងដូចជាស្រាជាដើម។ "យើងអាចពន្យល់ដល់អ្នករៀបពិធីមង្គលការថា យើងអាចទទួលភេសជ្ជៈ និងចំណីអាហារដែលមិនទាក់ទងនឹងគ្រឿងស្រវឹង ហើយយើងក៏មិនអាចប្ដូរគ្រឿងស្រវឹងយកលុយបានដែរ ដោយសារយើងគ្មានច្បាប់ទទួលវាទេ"៕
