Sponsor
Pisey

ប្រទេសជប៉ុន: ងាកត្រលប់កាលពីអតីតកាល ទីក្រុងហ៊ីរ៉ូស៊ីម៉ា​ ប្រទេសជប៉ុនគឺត្រូវបានសហរដ្ឋអាមេរិចធ្វើការទម្លាក់គ្រាប់បែក សម្លាប់ជីវិតមនុស្សអស់ប្រមាណជាង ១៥​ម៉ឺន​នាក់ និង៣ថ្ងៃបន្ទាប់មកទៀត ទីក្រុងណាហ្គាសាគី ក៏ត្រូវបានសហរដ្ឋអាមេរិចធ្វើការទម្លាក់គ្រាប់បែក សម្លាប់មនុស្សជាង៥​ម៉ឺន​នាក់ទៀត ធ្វើឲ្យជប៉ុនចុះចាញ់សង្រ្គាមលោកលើកទី២ ដោយមិនអាចប្រកែកបាន ។​

រហូតមកទល់នឹងពេលនេះ អស់កាល ៧៥ ឆ្នាំកន្លងទៅ វីដេអូខី្លមួយដែលត្រូវបានបញ្ចេញពីសារមនី្ទរ ថតដោយបុរសជនជាតិជប៉ុនម្នាក់ សី្តពីទិដ្ឋភាព ក្នុងការរស់នៅរបស់ប្រជាជនជប៉ុន មុនពេលទីក្រុងទាំងពីរត្រូវវាបំផ្លាញក្រោមសា្នដៃរបស់អាមេរិច ។

ក្នុងខ្សែអាត់វីដេអូ សខ្មៅ ដែលមានរយះពេល ៣នាទី ៩វិនាទី បានឆ្លុះបញ្ចាំងពីប្រជាជនកំពុងធ្វើដំណើរដោយថ្មើរជើង ខ្លះជិះឡាន និងខ្លះទៀត ជិះទូកជាដើម ។ គេសង្កេតភាគច្រើនស្រី្តជនជាតិជប៉ុនស្លៀកនៅសំលៀកបំពាក់បុរាណប្រពៃណី ។

បុគ្គលិកនៃសារមនី្ទរម្នាក់បានឲ្យដឹងថា​ វិដេអូខ្លីនេះ វាពិតជា​ទិន្នន័យ​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​យ៉ាង​ច្បាស់​ ថា​តើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ មាន​ទិដ្ឋភាព​ដូច​ម្ដេច​ ​មុន​ទម្លាក់​គ្រាប់​បែក​។

សូមទសន្សវីដេអូខាងក្រោមនេះទាំងអស់គ្នា :

ហើយខាងក្រោមជាវីដេអូដែលគេធ្វើឡើងបង្ហាញពីស្ថានភាពពេលដែលគ្រាប់នុយក្លេអ៊ែរធ្លាក់ទៅលើប្រទេសជប៉ុន:

Source: japantimes

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor