Sponsor
Pisey

មាន​ហេតុការណ៍​រអិល​ធ្លាក់​រថយន្ត​ក្រុង​ដឹក​អ្នក​ធម្មយាត្រា​ ហិណ្ឌូ​ ចូល​ទៅ​ក្នុង​ជ្រោះ​ នៅ​ក្នុង​ជ្រលង​ភ្នំ​ Kashmir​ ប្រទេស​ ឥណ្ឌា​ ដែល​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ CNN​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​១៧ ខែ​កក្កដា​ ឆ្នាំ​២០១៧។

ក្នុង​ហេតុការណ៍​ខាង​លើ​កើត​ឡើង​ នៅ​លើ​ផ្លូវ​ជាតិ​ Jammu-Srinagar ក្បែរ​ជ្រលង​ភ្នំ​ Kashmir​ ភាគ​អាគ្នេយ៍​ទីក្រុង​ Srinagar ប្រទេស​ ឥណ្ឌា​ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​ ១៦នាក់​ និង​២៩នាក់​ផ្សេង​ទៀត​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។ 

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ លោក​ Narendra Modi​ បាន​ប្រកាស​នូវ​ក្នុង​កម្មវិធី​ twitter​ ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដល់​អាយុ​ជីវិត​ រដ្ឋាភិបាល​នឹង​ផ្ដល់​ថវិកា​ចំនួន​ ៣ពាន់​ដុល្លារ​ ចំណែក​ឯ​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ នឹង​ទទួល​បាន​ថវិកា​ចំនួន​ ៧៧៨ដុល្លារ​ ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor