ស្ទើរមិនជឿថា សំណុំរឿងបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 កាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងមក ពេលនេះបែរជាបែកធ្លាយដំណឹកថា គ្រាប់មីស៊ីលដែលប្រើសម្រាប់បាញ់ក្នុងពេលនោះ គឺជារបស់រុស្ស៊ី ដោយបានហោះឆ្លងកាត់តំបន់ភាគខាងកើតប្រទេស អ៊ុយក្រែន។ យ៉ាងណាមិញរដ្ឋាភិបាលទីក្រុង ម៉ូស្គូ បានឆ្លើយបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ។
គួររម្លឹកផងដែរថា កាលពីខែកក្កដា ឆ្នាំ២០១៤ យន្តហោះដឹកអ្នកដំណើររបស់ប្រទេសម៉ាឡេស៊ីមួយគ្រឿងម៉ាក MH17 ត្រូវបានក្រុមប្រព្រឹត្តបទឧក្រិដ្ឋមិនស្គាល់មុខបាញ់ទម្លាក់ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យអ្នកដំណើរចំនួន ២៩៨ ស្លាប់ ក្នុងនោះមានជនជាតិអូស្ត្រាលី ៣៨នាក់ និងរាប់សិបនាក់ទៀតជាជនជាតិអាល្លឺម៉ង់។


ប្រភព៖ Channel News Asia

