ប្រទេសបារាំង: បើយោងទៅតាមសារព័ត៌មាន dailymail បានចុះផ្សាយពីអ្នកសារព័ត៌មានបុរសសង្ហារម្នាក់ របស់សារព័ត៌មានល្បីឈ្មោះមួយគឺ ABC ក្នុងប្រទេសអូស្រ្តាលី ពិតជាបានធ្វើឲ្យការចាប់អារម្មណ៍ជាខ្លាំងពីក្រសែភ្នែកមនុស្សពាសពេញពិភពលោក ដោយរូបលោកជាប្រុស បានលត់ជង្គង់សុំមិត្តប្រុសរបស់ខ្លួនរៀបការ ។
វាពិតជារឿងយ៉ាងរ៉ូមែនទិចមួយ ដែលកន្លងមកយើងធ្លាប់បានឃើញគូស្នេហ៍ផ្ទុយភេទគ្នា ក្រោបលត់ជង្គង់សុំមិត្តស្រីរបស់ខ្លួនរៀបការនៅមុខប៉ម ទួរ Eiffel នៃទីក្រុងដ៏រ៉ូមែនទិចជាងគេលើពិភពលោក ក្នងប្រទេសបារាំងមួយនេះ ។ ប៉ុន្តែពេលនេះគឺមាន អ្នកសារព័ត៌មានល្បីឈ្មោះមួយរូប បានប្រកាសប្រាប់ពីពិភពលោកឲ្យដឹងលឺពីរឿងរ៉ាវរបស់ពួកគេ ។
គេទាំងពីរមានឈ្មោះថា Benitez និង Tommy រូបគេទាំងពីរគឺ មានវ័យ២៩ឆ្នាំដូចគ្នា ដោយរូបភាពទាំងទ្យាយរបស់ពួក បានធ្វើការចែករំលែក ឲ្យមនុស្សទូទាំងសាកលបានឃើញតាមរយះបណ្តាញសង្គម Instagram ជាដើម ។
Source: eonline
