Sponsor
Pisey

ប្រទេសហុងកុង: នារីហុងកុងមួយរូប ត្រូវបានធ្វើការឃាត់ខ្លួនភ្លាមៗ កាលពីដើមសប្តាហ៍កន្លងទៅនេះ ដោយសារតែរូបគេព្យាយាមឆ្លងដែន ទៅតំបន់ដីគោក ដោយរុំព័ទ្ធជាមួយនៅទូរស័ព្ទ Iphone ១០២គ្រឿងខុសច្បាប់ជាប់នឹងខ្លួន ។

បើយោងទៅតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ជនសង្ស័យត្រូវបានគេរកឃើញថាមានផ្ទុកនូវរបស់របបជាច្រើន ដោយការឆ្លងកាត់ តាមម៉ាស៊ីនត្រួតពិនិយ្យ X-ray ។ រូបនាងផ្ទាល់ត្រូវបានគេឆែកឃើញថា មានទូរស័ព្ទគេចពន្ធប្រភេទ iphone ១០២ គ្រឿង និងនាឡិកាដៃ ១៥ ផេ្សងទៀត ដែលបិទជាប់នឹងដើមទ្រូងរបស់នាង សរុបទៅគឺមានទំងន់ប្រហែលជា២០គីឡូក្រាម ។

គួរបញ្ចាក់ផងដែរថា បច្ចប្បន្នការគេចពន្ធទូរស័ព្ទដៃ iphone មានការជួញដូរខុសច្បាប់ជាច្រើនពីទីក្រុងទៅកាន់តំបន់ដីគោក ។

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor