ប្រទេសប៉ាគីស្ថាន: បើយោងទៅតាមសារព័ត៌មានរបស់អាមេរិច បានឲ្យដឹងថា កងទ័ពពិសេសមួយរបស់សហរដ្ឋអាមេរិចបានរៀបចំធ្វើការ វាយប្រហារលើទ័ពពួកក្រុមឥស្លាមរបស់ ISIS និងបានសម្លាប់មេដឹកនាំរបស់ពួកគេបានដោយជោគជ័យ ។
សារព័ត៌មាននោះបានបន្តទៀតថា ការវាយប្រហារគឺពិតជាជោគជ័យដ៏វិសេសមួយ ដែលបានសម្លាប់មេដឹកនាំជ្រុលនិយម របស់ពួកឥស្លាមនេះ រួមទាំងមនុស្សសំខាន់ជាច្រើនដែលពាក់ព័ន្ធ ។
គួរំលឹកផងដែរថា ការសម្លាប់មេដឹកនាំក្រុម ISIS នេះ គឺមានឈ្មោះថា Abu Sayed ដែលរូបគេជាមេដឹកនាំទីបីហើយ ដែលត្រូវអាមេរិចតាមសម្លាប់ ក្រោមហេតុផលមួយគឺសំអាតក្រុមភេរវកម្មជ្រុលនិយមអស់ទាំងនេះ ។
Source: voanews
