Sponsor
Pisey

កីឡាករ​ខ្ចី​ជើង​ចំណូល​ថ្មី​តែ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ​James Rodriguez បាន​លើក​ឡើង​ថា ​លោក​មិន​បោះ​បង់​ក្ដី​សុបិន​នៅ​ Real Madrid នោះ​ទេ ​ទោះ​បី​ជា​ពេល​ត្រូវ​ផ្ទេរ​មក​លេង​នៅ​ក្របខ័ណ្ឌ​ Bundesliga។

James បាន​បញ្ជាក់​ថា​ទ្វារ​នៅ​តែ​បើក​សម្រាប់​អាជីព​នៅ​ Real Madrid ទោះ​បី​ជា​លោក ​បាន​ចូល​លេង​នៅ​Bayern Munich ។ កីឡាករ​ជម្រើស​ជាតិ​កូឡុំប៊ី​​បាន​យល់​ព្រម​កុង​ត្រា​២​ឆ្នាំ​ ជាមួយ​ក្លឹប​ជើង​ឯក​អាល្លឺម៉ង់​ ដែល​ជា​កន្លែង​រូប​គេ​រំពឹង​ថា ​បាន​ចូល​លេង​ជាប់​លាប់​ឡើង​វិញ​ ដើម្បី​ត្រឡប់​ទៅ​យក​កៅអី​ជម្រើស​ដំបូង​១១​នាក់​នៅ​ Real Madrid វិញ។

“ ពួក​យើង​មាន​កីឡាករ​អស្ចារ្យ​ជា​ច្រើន​ ហើយ​ខ្ញុំ​ត្រូវ​តែ​ប្រយុទ្ធ​យក​កៅអី​ជម្រើស​ដំបូង​១១​នាក់​របស់​ខ្ញុំ​វិញ។ ខ្ញុំ​អាច​លេង​ក្នុង​ដំណែង​ស្លាប​ស្ដាំ​​ឆ្វេង​ និង​ជា​ខ្សែ​បម្រើ​នាំ​លេង​ហើយ​ខ្ញុំ​នឹង​លេង​គ្រប់​ទីតាំង​ដែល​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​"។

“ ទ្វារ​នៅ​តែ​បើក​សម្រាប់​ខ្ញុំ​ទៅ​ Real Madrid វិញ​​ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​គ្រាន់​តែ​គិត​ថា​នៅ​ទី​នេះ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​​ហើយ​បន្ទាប់​មក​ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត" James និយាយ​បន្ត​។

កីឡាករ​វ័យ​២៦​ឆ្នាំ​ធ្លាប់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Carlo Ancelotti រួច​ម្ដង​មក​ហើយ​កាល​នៅ​អេស្ប៉ាញ​ដោយ​បាន​បង្ហាញ​ទម្រង់​លេង​ពេញ​ចិត្ត​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ហើយ​មក​ដល់​ពេល​នេះ​លោក​នៅ​តែ​ទុក​ចិត្ត​អតីត​កីឡាករ​របស់​ខ្លួន​ហើយ​នាំ​មក​លេង​នៅ​អាល្លឺម៉ង់​ទាល់​តែ​បាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor