Sponsor
Pisey

គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​ជួប ​Gareth Bale នៅ​លើ​ផ្លូវ​ចេញ​ពី​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ក្នុង​ការ​ជួប​គ្នា​កាល​ពី​២​ថ្ងៃ​មុន​ក្នុង​លក្ខណៈ​មិត្តភាព​នៅ​ Levi's Stadium ក្នុង​ទី​ក្រុង​ Santa Clara រដ្ឋ​កាលីហ្វ័រញ៉ា​។

Bale មាន​វ័យ​២៨​ឆ្នាំ​ហើយ​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅ​លេង​នៅ​Old Trafford ហើយ​ទូរទស្សន៍​​អេស្ប៉ាញ​ បាន​ចាប់​រូប​ភាព​ត្រង់​Jose និង​Bale ជួប​គ្នា​មុន​ការ​ប្រកួត​មក​ដល់។  ក្នុង​រយៈ​ពេល​នោះ​គេ​ចាប់​បាន​សម្ដី​របស់​លោក Jose Mourinho និយាយ​ទៅ​កាន់​Bale ថា​៖" ខ្ញុំ​មិន​អាច​ទិញ​អ្នក​​បាន​ទេ​ព្រោះ​មិន​និយាយ​មក​កាន់​ខ្ញុំ"។

លើស​ពី​ពាក្យ​សម្ដី​នេះ​​វា​អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​Man Utd ខក​ចិត្ត​ផង​ដែរ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បដិសេធ​ធ្វើ​ការ​ផ្ទេរ​យក​Bale ខណៈ​លោក​ថា​ពេល​នេះ​Bale កំពុង​រីករាយ​​នឹង​ជីវិត​នៅ​កីឡដ្ឋាន​Bernabeu ។

ពេល​អ្នក​កាសែត​សួរ​ថា​តើ​Bale ជា​គោលដៅ​ចម្បង​របស់​Man Utd ? អតីត​គ្រូ​បង្វឹក​Chelsea បាន​និយាយ​តប​ថា​៖" ទេ! អ្នក​បាន​ដឹង​ហើយ​ថា​វា​មិន​អាច​ទៅ​រួច​ទេ​។​ខ្ញុំ​គិត​យ៉ាង​ច្បាស់​ថា​ Bale ចូលចិត្ត​ Real Madrid ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង​​ចូល​ចិត្ត​ស្ថានភាព​នៅ​ទី​នោះ។ គាត់​កំពុង​ស្ថិត​ក្លឹប​ដែល​មាន​ស្ថានភាព​ល្អ​ប្រសើរ​។​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ចង់​ឲ្យ​គាត់​ចាក​ចេញ​ពី​នោះ​ទេ​ ហេតុអ្វី​យើង​ចាំ​បាច់​ត្រូវ​នឿយហត់​ដោយ​សារ​រឿង​នេះ​? គឺ​អត់​ទេ"៕

ប្រភព៖ ​ Metro

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor