Sponsor
Pisey

អ្នក​ចាំ​ទី​ក្លឹប​ Real Madrid កីឡាករ​​ Keylor Navas ​បាន​និយាយ​ថា​ មិត្ត​រួម​ក្រុម​បច្ចុប្បន្ន​នេះ​ ល្អ​គ្រប់​គ្រាន់​ហើយ​សម្រាប់​រូប​គេ​ ហើយ​ថែម​ទាំង​បញ្ជាក់​ថា​ ក្លឹប​មិន​ចាំ​បាច់​ស៊ីញេ​កុង​ត្រា​យក​ Lionel Messi ​មក​ជំនួស​នរណា​ម្នាក់​ឡើយ។

រូប​គេ​បាន​និយាយ​ថា​ រូប​នឹង​បដិសេធ​ឱកាស​ដែល ​Real Madrid ចុះ​កុង​ត្រា​យក​កំពូល​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​អាហ្សង់ទីន​ ។ ភាព​វៃ​ឆ្លាត​របស់​ Messi នៅ ​Barcelona បាន​ជួយ​ក្រុម​មក​ពី​ទឹក​ដី​ Catalan ឈ្នះ​ពាន​ក្នុង​ស្រុក​ជា​ច្រើន​ក្នុង​ប្រទេស​អេស្ប៉ាញ​ ខណៈ​ពាន​លំដាប់​អឺរ៉ុប​ក៏​ទទួល​បាន​ច្រើន​ផង​ដែរ។ បែប​នេះ​ក្ដី​ Navas បាន​គិត​ថា​កីឡាករ​វ័យ​៣០​ឆ្នាំ​​មិន​សូវ​ជា​ល្អ​ដូច ជា Cristiano Ronaldo, Gareth Bale ឬ Karim Benzema ។

ពេល​សួរ​ថា​តើ​លោក​នឹង​ចង់​បាន ​Messi សម្រាប់​ Real Madrid ដែរ​ឬ​ទេ? រូប​គេ​បាន​និយាយ​ក្នុង​កាសែត​MARCA ថា​៖" គាត់​ជា​កីឡាករ​អស្ចារ្យ​ម្នាក់​ ប៉ុន្តែ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ ក៏​កាន់​តែ​អស្ចារ្យ​​ដូច​គ្នា​។ ដូច្នេះ​ហើយ​មិន​ចាំ​បាច់​ទេ។" 

Navas គឺ​ជា​កីឡាករ​ម្នាក់​លេង​ក្នុង​តំបន់​លេខ​១​របស់ ​Real Madrid ក្នុង​ពាន ​Champions League និង​ La liga កាល​ពី​រដូវ​កាល​មុន ​រហូត​ដល់​ឈ្នះ​ពាន​ទាំង​ពីរ​នេះ​យ៉ាង​ជោគជ័យ៕

ប្រភព៖​ dailymail 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor