Sponsor
Pisey

រាជធានី​ភ្នំពេញ​៖​ បន្ទាប់ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា​ ​​​"ឧកញ៉ា​ ម៉ុង​ ឫទ្ធី​​ បាន​រិះ​គន់​លើ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​​ថាចេះ​តែ​ដើរ​សន្យា​រឿង​ទប់ស្កាត់​ជ្រូក​..."ដែល​បាន​ចុះ​ផ្សាយ​ កាល​ពី​ថ្ងៃ​ម្សិលមិញ​នោះ​​​ ឯកឧត្តម​ ម៉ុង ឫទ្ធី​ ​នៅ​រសៀល​ថ្ងៃ​ទី​៤​​ កក្កដា​​ ពោល​គឺ​នា​មុន​នេះ​​​​បន្តិច បាន​ប្រកាស​ទាត់​ចោល​​នូវ​​ព័ត៌មាន​ខាង​លើ​​ ហើយ​​ថា​ មិនដឹង​អ្នក​សារព័ត៌មាន​បាន​សំដី​លោក​ពី​ណា​​មក​ទេ ខណៈ​លោក​មិនដែល​​បាន​សម្ភាសន៍​ផង​នោះ។​

យោង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​​ឯកឧត្ដម​បណ្ឌិត​ ​ម៉ុង​ ឫទ្ធី​ បាន​សរសេរ​យ៉ាង​ដូច្នេះ​ ថា​​​ "ខ្ញុំ​មិន​ដឹង​ថា​ អ្នក​សារព័ត៌មាន​បាន​សំដី​ខ្ញុំ​ពី​ណា​​មក​ទេ​ថា ​ខ្ញុំ​រិះគន់​លើ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បើ​ខ្ញុំ​មិន​ដែល​បាន​សម្ភាសន៍​ផង​នោះ​​។​

រឿង​នេះ​អាច​កើត​ឡើង​ដោយសារ​តែ​ កសិករ​អ្នក​ចិញ្ចឹម​ជ្រូក​ចេះតែ​ត្អូញត្អែរ​ប្រាប់​មក​ខ្ញុំ​ថា​ បើ​នៅ​តែ​​អនុញ្ញាត​ឱ្យ​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​កាន់​តែ​ច្រើន​ឡើង​ៗ​​អីចឹង​ពួកគាត់​ប្រាកដ​ជា​ស្លាប់​អស់ហើយ​ ខ្ញុំ​បាន​តប​ទៅវិញ​ថា​ចេះ​តែ​​និយាយ​ថា​ជ្រូក​​នាំចូល​ខុស​ច្បាប់​បើ​ក្រសួង​កសិកម្ម​ចេញច្បាប់​អនុញ្ញាត​អោយ​វា​​មាន​អី​ខុស​ច្បាប់​ទៀត​​។

គាត់​បន្ត​ទៀត​ថា​ ហើយ​ចេះ​តែ​សន្យា​ចាំ​ពិនិត្យ​សិក្សា​សិន​ ខ្ញុំ​ឆ្លើយ​ថា​បើ​ថែម​ពាក្យ​មួយ​​ឃ្លា​ទៀត​ថា​ រហូត​ដល់​ដួល​រលំ​អស់​សិន​​។​ រឿង​នេះ​អត់មាន​ពាក់ព័ន្ធ​អី​ទៅ​នឹង​ឯកឧត្ដម​រដ្ឋមន្ត្រី​ចុះទៅ​ប៉ៃលិន​ទេ​ ហើយ​ក៏​មិន​មាន​ហេតុផល​​ណា​មួយ​ដែល​រះ​គន់​គាត់​នោះ​ទេ​។" ​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor